ព័ត៌មានអន្តរជាតិ  ៖  បើយោងតាមការដកស្រង់ អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស straitstimes ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់អោយដឹងថា   នៅឯប្រទេសសឹង្ហបុរីឯណោះវិញ  កាលពីសប្តាហ៍កន្លងទៅ  អត្រានៃអ្នកមានជម្ងឺគ្រុនឈាម បានកើនឡើងខ្ពស់ជាខ្លាំង បើទោះជាមានការខិតខំប្រឹងប្រែងអោយស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងណាក៏ដោយ។

width=445

ប្រភពសារព័ត៌មានដដែល ​ បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា កាលពីសប្តាហ៍មុននេះ មនុស្ស ៧៥៦ នាក់ មកពីទូទាំងប្រទេស បានមានជម្ងឺគ្រុនឈាម វាគឺជាអត្រាមួយខ្ពស់បំផុតក្នុងទំព័រប្រវតិ្តសាស្រ្តសឹង្ហបុរី    បើធៀបទៅនឹងអត្រាខ្ពស់  និង អាក្រក់បំផុតកាលពីឆ្នាំ២០០៥ ខែកញ្ញា កើនលើសដល់ទៅ ៤៣ នាក់ ខណៈពេលដែលគ្រានោះ មនុស្ស ២៥ នាក់បានស្លាប់បាត់បង់ជីវិត។

ដោយឡែក នៅក្នុងឆ្នាំនេះ បើតាមប្រភពសារព័ត៌មានបញ្ជាក់ថា បុរសម្នាក់ មានវ័យ ២០ឆ្នាំ និងមានឈ្មោះ   Ang Yong Han  បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានការវាយប្រហារពីសំណាក់ជម្ងឺ  ដ៏កាចសាហាវមួយនេះ  ។  យ៉ាងណាមិញ  បើយោងតាមសម្តីលោកវេជ្ជបណ្ឌិត Lam Pin Min ប្រធាននៃគណៈកម្មាធិការ តំណាងអោយរដ្ឋាភិបាល (GPC)  ខាងផ្នែកសុខាភិបាលអោយដឹងថា អត្រានៃការកើនឡើងអ្នកជម្ងឺ ពិតជាមានការព្រួយបារម្ភជាខ្លាំង ដូច្នេះ ដំណោះស្រាយប្រកបទៅដោយប្រសិទ្ធភាព គួរណាចេញយុទ្ធនាការរបស់ខ្លួន៕

ដោយ ៖ ពិសីប្រភព ៖ straitstimes