អូស្រា្ដលី បន្តាប់ពីការប្រកួតកម្មវិធី Melbourne Cup 2012 ចប់ទៅ ក្រុមសហព័ន្ធកីឡាក៏បានរៀបចំកម្មវិធីអបអរមួយយ៉ាងអធិកអធម។ ដោយសារតែសប្បាយពេក កន្លងមកគឺមានស្រ្ដីមួយចំនួន ដែលបានចូលរូមក្នុងកម្មវិធីនោះ បានដួលដល់ថ្នាក់បះដៃបះជើង។គួរបញ្ចាក់ផងដែរថា ពេលថ្មីៗក៏មានសារពត៌មានជាច្រើន បានចុះផ្សាយ អំពីស្រ្ដីម្នាក់ទៀត ដែលបានចូលរួមក្នុងកម្មវិធីនោះ បែរជាស្រវឹង ដួលស្រង៉េងស្រង៉ាង វាយគេវាយឯង រហូតដល់ក្រុមសន្ដិសុខចាប់ខ្លួនទៅអប់រំ។


តាមការអោយដឹងពីក្រុមភ្ងៀវដែលបានចូលរូម បាននិយាយថា ស្រ្ដីម្នាក់ដែលមិនត្រូវបានគេស្គាល់ឈ្មោះនោះ គឺមានវ័យប្រមាណជា ២៩- ៣០ឆ្នាំ បានស្រវឹងស្រាយ៉ាងខ្លាំង ហើយហ៊ានវ៉ៃគេឯងពេញកន្លែងប្រារព្វកម្មវិធីតែម្ដង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ស្រ្ដីរូបនោះត្រូវបានដឹកទៅមន្ទីពេទ្យ រួចយកទៅអប់រំតាមក្រោយផងដែរ។ នេះជាវីដេអូក្លីប ដែលបង្ហាញពីស្រ្ដីម្នាក់នោះ។ សូមចុចដើម្បីមើល។
ដោយ៖ នារីប្រភព៖ dailymail