ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស Spy កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ការកាត់បន្ថយទោសពាក់កណ្តាលត្រូវបានធ្វើឡើង បន្ទាប់ពីបុរសជាចោរម្នាក់ បានដឹងទោសកំហុសរបស់ខ្លួនដោយសរសេរសំបុត្រសុំទោសទៅជនរងគ្រោះ ដែលគាត់បានលួចកាលពីពេលកន្លងទៅ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបានបន្ថែមថា បុរសដែលជាចោររូបនោះ មានឈ្មោះថាCallum Greenaway ហើយបានសារភាពផងដែរថា ខ្លួនពិតជាដឹងទោសកំហុសហើយ ដូច្នេះនាពេលទើបខ្លួនសរសេរសំបុត្រទៅសុំទោស ជនរងគ្រោះទាំងឡាយ បន្ទាប់ពីគេចេញយុទ្ធនាការលួចរបស់របរ ពីផ្ទះដល់ទៅ ៧០ ផ្ទះ ដែលស្មើនឹងសាច់ប្រាក់ប្រមាណជាង £200,000 ក៏ដោយសារតែឥទ្ធិពលគ្រឿងញៀន។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការចាប់ឃាត់ខ្លួន បុរសជាចោរវ័យ២៦ ឆ្នាំរូបនេះ បើតាមសម្តីមន្រ្តីផ្លូវការបានអោយដឹងថា តាមពិតទៅគេត្រូវជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ តែបន្ទាប់ពីរកអោយឃើញថា គេបានដឹងទោសកំហុសដោយបានសរសេរសំបុត្រសុំទោសជនរងគ្រោះទាំងនោះ ទើបការផ្តន្ទាទោសត្រូវបានកាត់បន្ថយពាក់កណ្តាល ពោលគឺ គេជាប់ពន្ធនាគារតែ ២ ឆ្នាំកន្លះតែប៉ុណ្ណោះ៕
ដោយ ៖ រិទ្ធីប្រភព ៖ spy