ព្រះមិនមែនជាអ្នកបង្កើតចក្រវាល ហើយ Big Bang គឺជាលទ្ធផលមិនអាចគេចបានរបស់រូបសាស្ដ្រ នេះបើតាមកំពូលអ្នកប្រាជ្ញផ្នែករូបវិទ្យាជនជាតិអង់គ្លេស Stephen Hawking ដែលបានសរសេរក្នុងសៀវភៅមួយរបស់ខ្លួន។

កំពូលអ្នកវិទ្យាសាស្ដ្រ Stephen Hawking
នៅក្នុងសៀវភៅដែលមានឈ្មោះថា The Grand Design” ដៃគូនិពន្ធរបស់អ្នករូបវិទ្យាជនជាតិអាមេរិក Leonard Mlodinow លោក Hawking និយាយថា ទ្រឹស្ដីថ្មីជាច្រើនបានធ្វើឱ្យមនុស្ស ដែលធ្លាប់ត្រូវបានគេចាត់ទុកជាអ្នកបង្កើតចក្រវាឡ ក្លាយជា “មនុស្សសំណល់” នេះបើតាមទំព័រ Times ដែលបានដកស្រង់មួយផ្នែកនៃសៀវភៅរបស់លោក Hawking ។
Hawking សរសេរថា “ដោយសារតែមានច្បាប់ធម្មជាតិ ដូចជាទម្ងន់ ទើបចក្រវាឡ អាចនិងនឹង បង្កើតបានខ្លួនវាពីរបស់ដែលគ្មានអ្វីទាល់តែសោះ។ ការបង្កើតឡើងដោយធម្មជាតិនេះ គឺជាមូលហេតុដែលបកស្រាយថា ហេតុអ្វីបានជាមានចក្រវាល ហើយហេតុអ្វីបានជាមានមនុស្ស”។
“គេមិនចាំបាច់ត្រូវការព្រះ ដើម្បីមកពន្យល់អំពីការកកើតនៃចក្រវាលដែលកំពុងមានសព្វថ្ងៃ”។
អ្នករូបវិទ្យាអាយុ ៦៨ឆ្នាំនេះ ធ្លាប់ត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ជាមួយនឹងសៀវភៅដែលបានបោះពុម្ភកាលពីឆ្នាំ ១៩៨៨ មានឈ្មោះថា “ប្រវត្តិពេលវេលា” ដែលជារបាយការណ៍មួយស្ដីអំពីដើមកំណើតរបស់ចក្រវាល។ លោក Hawking ល្បីឈ្មោះជាមួយនឹងការសិក្សាស្រាវជ្រាវអំពី Black Hold។ល។
ក្នុងសៀវភៅរបស់ខ្លួន លោក Hawking និយាយថា របកគំហើញកាលពីឆ្នាំ ១៩៩២ អំពីភព មួយដែលវិលជុំវិញផ្កាយមេរបស់វានៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ បានជួយប្រឆាំងទៅនឹងការយល់ឃើញរបស់កំពូលអ្នករូបវិទ្យា Isaac Newton ដែលថា ចក្រវាលត្រូវបានបង្កើតឡើងដោយព្រះ។

Galaxy របស់មនុស្ស មានឈ្មោះថា Milky Way
Hawking គឺជាអ្នករូបវិទ្យាដ៏ឆ្នើមម្នាក់ ដែលមានជម្ងឺមិនអាចកម្រើកបាន និងត្រូវការជំនួយ ពី កុំព្យូទ័រមួយគ្រឿងដើម្បីអាចនិយាយចេញជាសម្លេង។ លោក ចាប់ផ្ដើមប្រឈមមុខនឹងជម្ងឺ ចាប់ពីមានអាយុ ២០ឆ្នាំ ប៉ុន្តែ លោកនៅតែបន្តធ្វើការសិក្សាស្រាវជ្រាវ ហើយត្រូវបានគេចាត់ទុក ជាកំពូលអ្នកវិទ្យាសាស្ដ្រមួយរូបរបស់ពិភពលោក។
ប្រែសម្រួល ៖ តារាប្រភព ៖ chinadaily