អន្តរជាតិ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស chinadaily ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃទី ១០ ខែធ្នូ ម្សិលមិញនេះ អោយដឹងថា មន្រ្តីជាន់ខ្ពស់ចិនម្នាក់ត្រូវបានបណ្តេញចេញពីមុខតំណែង បន្ទាប់ពីបានរកឃើញថា គាត់បានបង្ខាំងទុកនារីស្រស់ស្អាតវ័យក្មេងកូនភ្លោះ ធ្វើជាស្រីកំណាន់ផ្ទាល់ខ្លួន។


គួរបញ្ជាក់ផងដែរថា មន្រ្តីជាន់ខ្ពស់ចិនរូបនោះ មានឈ្មោះថា Qi Fang ជានាយកចាត់ការទូទៅ នៃក្រសួងការការពារសុខសុវត្ថិភាពសាធារណៈ ក្នុងក្រុង Wusu តំបន់ស្វ័យយ័ត Xinjiang Uygur ប្រទេសចិន។ លើសពីនេះទៅទៀត របាយការណ៍ដដែលបានបញ្ជាក់បន្ថែមថានាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោកFang គឺមានរឿងអាស្រូវស៊ិចជាច្រើនដែលជាហេតុធ្វើអោយគណៈកម្មការនៃគណៈបក្យកុម្មុយនីស្តចិន ប្រកាសដេញលោកចេញពីតំណែងកាលពីថ្ងៃសៅរ៏ កន្លងទៅនេះ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ chinadaily