ផលិតកម្មឧស្សាហកម្មប្រទេសជប៉ុនបានកើនឡើងយឺតជាងការរំពឹងទុក ដោយកើនឡើងត្រឹមតែ០.២ភាគរយតែប៉ុណ្ណោះនៅក្នុងខែមេសាបើធៀបទៅនិងខែមីនា ដោយយោងទៅតាមទិន្នន័យដែលបានចេញកាលពីថ្ងៃព្រហស្បត្ត៏ម្សិលមិញនេះរបស់ក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រទេសជប៉ុន។
សហគ្រាសផលិតរថយន្តមួយរបស់ប្រទេសជប៉ុនទីផ្សារត្រូវបានរំពឹងទុកថាកើន០.៥ក្នុងមួយសេន ដោយបានបន្ថែមនូវផលិតផលសំរេចរបស់សហគ្រាសដែលបានកើនឡើង១.៣ក្នុងមួយសេនកាលពីខែមីនា ដោយយោងទៅតាម Dow Jones Newswires ។ ក្រសួងក៏បានបន្ថែមទៀតថា ការវាស់ស្ទង់ទៅបណ្តាសហគ្រាសបានបង្ហាញអោយឃើញថា ផលិតផលសំរេចនិងធ្លាក់ចុះ៣.២ក្នុងមួយសេននៅក្នុងខែឧសភា និងមានការកើនឡើងវិញ២.៤ក្នុងមួយសេននៅក្នុងខែមិថុនា។ ផលិតកម្មឧស្សាហកម្មនិងបន្តសង្វាក់ផលិតកម្មរបស់ខ្លួនអោយមានការកើនឡើងជាបន្តបន្ទាប់ បើយោងតាមសេចក្តីថ្លែងការណ៏របស់ក្រសួង៕
ដោយ៖ ចាន់ណាប្រភព ៖ channelnewsasia