ខាងក្រោមនេះ គឺជាខ្សែភាពយន្ដទាំង ៦ រឿង ដែលទទួលបានពិន្ទុវាយតម្លៃខ្ពស់បំផុតសម្រាប់សប្ដាហ៍ទី១ នៃខែសីហា ឆ្នាំ២០២១៖

១. រឿង Mae Bia (Ch7)

/

ខ្សែភាពយន្ដរឿង “Mae Bia” ដែលសម្ដែងដោយលោក Es Kantapong និងកញ្ញា Now Tisanart  ទទួលបានពិន្ទុវាយតម្លៃ 4.1 និង 4.3 ភាគរយ ។

. រឿង Ruk Nirun Juntra (Ch3)

/

តាមរយៈការសម្ដែងដោយរបស់លោក Ken Theeradeth និងកញ្ញា Ice Preechaya ខ្សែភាពយន្ដបែបស្រមើស្រមៃរឿង “Ruk Nirun Juntra” ទទួលបានពិន្ទុវាយតម្លៃ 3.3, 3.3, និង 3.8 ភាគរយ ។

. រឿង Dare to Love: Hai Ruk Pipaksa (Ch3)

/

នៅភាគទី ៨-៩ ខ្សែភាពយន្ដរឿង “Dare to Love: Hai Ruk Pipaksa” ដែលសម្ដែងដោយលោក Kongthap Peak និងកញ្ញា Bella Ranee​ ទទួលបានពិន្ទុវាយតម្លៃ 3.2 ភាគរយ សម្រាប់ភាគចុងក្រោយទាំងពីរនេះ ។

. រឿង Gor Ruk Gon Huajai (Ch7)

/

ខ្សែភាពយន្ដភាគថ្មីរឿង “Gor Ruk Gon Huajai” ដែលសម្ដែងដោយលោក  Blew Woraphon និងកញ្ញា Noey Paphada ទទួលបានពិន្ទុវាយតម្លៃ 3.2 និង 2.9 ភាគរយ ។

. រឿង Hongsutai Maai Layk 6 (ONE 31)

/

កាលពីសប្ដាហ៍មុន ខ្សែភាពយន្ដបែបភ័យរន្ធត់រឿង “Hongsutai Maai Layk 6” ដែលសម្ដែងដោយ Petch Boranin, Fern Nopjira, និង Plengkwan Nattaya ទទួលបានពិន្ទុវាយតម្លៃ 1.0 និង 0.9 ភាគរយ ។

. រឿង 46 Days (GMM 25)

/

ខ្សែភាពយន្ដបែបកំប្លែង និងសេ្នហារឿង “46 Days” ដែលសម្ដែងដោយលោក Non Chanon និងកញ្ញា Baifern Pimchanok ទទួលបានពិន្ទុវាយតម្លៃ 0.1 និង 0.2 ភាគរយ ៕

 /

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate