ចិន៖ តាមការអោយដឹងពីគេហទំព័រ telegraph ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថានៅប្រទេសចិនឯណ្ណោះវិញ កូនក្រមុំរបស់ប្រធានក្រុមហ៊ុន​ម្នាក់ បានរៀបការ ដោយមានជំនូន (ថ្លៃទឹកដោះ) ដល់ទៅ ១០០លានដុល្លារ។

លោក Wu Duanbiao ជាប្រធានក្រុមហ៊ុន Fujian Wanli Group ប្រចាំក្នុងខេត្ដ Quanzhouបានរៀបការ កូនស្រីរបស់លោក ដែលមិនត្រូវបានគេបញ្ចេញឈ្មោះ អោយទៅលោក Xu ដែលមានមុខងារ ជាមន្ដ្រីជាន់ខ្ពស់ ក្នុងជួររដ្ឋាភិបាលនៃប្រទេសចិន។

width=455

ទោះបីជាយ៉ាងណាក៏ដោយ ពិធីមង្គលការនេះ បាននឹងកំពុងរៀបចំ ក្នុងរយៈពេល ៨ថ្ងៃពោលគឺទៅតាមទំនៀមទំលាប់ នៃប្រទេសចិន ដែលមានតាំងពីបុរាណកាល។ មង្គលការនេះ​ ត្រូវបានរៀបចំឡើងតាំងពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១២ នៅក្នុងទីក្រុង Cizao នៃខេត្ដFujian ។

width=458

គួររំលឹកផងដែរថា ជាមួយនឹងជំនូនការដ៏ថ្លៃបែបនេះ លោក Wu ក៏បានចែកទ្រព្យសម្បត្ដិអោយកូនរបស់គាត់ នូវរបស់របរមួយចំនួនវិញដែរ ក្នុងនោះ មានដូចជា រថយន្ដ Mercedes-Benz មួយគ្រឿង ហាងកាត់សម្រៀកបំពាក់ដ៏ធំមួយ និងមាសប្រាក់ជាច្រើនទៀត ដែលមិនអាចកាត់ថ្លៃបានផងដែរ។

គួររំលឹកផងដែរថា បន្ទាប់ពីលោក Wu បានទទួលជំនូនការ ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ធ្វើអោយមនុស្សជាច្រើន និងអ្នកសារពត៌មានទាំងអស់ យល់ថា កូនស្រីរបស់លោក ស្ទើរតែក្លាយជានារីទី​១ ដែលទទួលបានជំនូនការច្រើនបំផុត លើពិភពលោក ពីគ្រួសារខាងប្ដី៕

ដោយ៖ វត្ដីប្រភព៖ telegraph