ខាងក្រោមនេះ គឺជាខ្សែភាពយន្ដថៃទាំង ៥ រឿង សម្ដែងដោយកញ្ញា Bella Ranee ដែលអ្នកទស្សនាជាតិ និងអន្ដរជាតិ ស្រលាញ់បំផុត៖

រឿង Buppesunnivas

/

ដោយនាងសម្ដែងជាតួអង្គពីរផ្សេងគ្នា នៅក្នុងរឿង “Buppesunnivas” កញ្ញា Bella Ranee បានបង្ហាញនូវទេពកោសល្យសម្ដែងដ៏អស្ចារ្យមួយកម្រិតបន្ថែមទៀត នៅក្នុងខ្សែភាពយន្ដនេះ ។ នេះគឺជាខ្សែភាពយន្ដដ៏អស្ចារ្យបំផុតរបស់កញ្ញា Bella Ranee  ដែលទទួលបានពាក្យសរសើរល្អៗពីទស្សនិកជន ក្នុងប្រទេស និងប្រទេសជាច្រើនទៀត ។

រឿង Krong Karm

/

នៅក្នុងតារាងនេះផងដែរ ទេពកោសល្យសម្ដែងរបស់កញ្ញា Bella Ranee នៅក្នុងរឿង “Krong Karm” ពិតជាអស្ចារ្យគួរឱ្យកត់សម្គាល់ ។ រឿង “Krong Karm” គឺជាខ្សែភាពយន្ដថៃដ៏មានប្រជាប្រិយភាពបំផុត កាលពីឆ្នាំ ២០១៩ ។

រឿង Dare to Love: Hai Ruk Pipaksa

/

ដោយកំពុងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 ខ្សែភាពយន្ដរឿង “Dare to Love: Hai Ruk Pipaksa” ដែលកញ្ញា Bella Ranee សម្ដែងជាមួយនឹងតារាប្រុសស្រករក្រោយ Kongthap Peak ទទួលបានពាក្យសរសើរល្អៗពីទស្សនិកជន ក្នុងប្រទេសថៃ ។ នៅរយៈពេលចុងក្រោយនេះ ខ្សែភាពយន្ដនេះ ជាប់ចំណាត់ថ្នាក់លេខ១ នៅលើបណ្ដាញ Netflix ក្នុងប្រទេសថៃផងដែរ ។

រឿង Padiwarada

/

រឿង “Padiwarada” គឺជាខ្សែភាពយន្ដប្រចាំឆ្នាំ ២០១៦ ដែលសម្ដែងដោយលោក James Jirayu និងកញ្ញា Bella Ranee ។ តាមរយៈភាពស៊ីមេទ្រីគ្នារវាងតួឯកដូចគ្នា ខ្សែភាពយន្ដនេះ  គួរអោយស្រលាញ់មែនទែន ។ ។ មិនតែប៉ុណ្ណោះ សាច់រឿងនេះ ពិតជាល្អមើលខ្លាំងណាស់ ។

រឿង Khun Chai Puttipat

/

កញ្ញា Bella Ranee សម្ដែងជាគូស្នេហ៍ជាមួយនឹងលោក James Jirayu ជាលើកដំបូង នៅក្នុងរឿង “Khun Chai Puttipat”។ នាងទទួលបាន ប្រជាប្រិយភាពកាន់តែខ្លាំង នាពេលដែលខ្សែភាពយន្ដនេះចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates