ម៉ាឡេស៊ី ៖ ក្មេងស្រីដែលជាសិស្សសាលាវ័យ ១៦ ឆ្នាំម្នាក់ ឈ្មោះ K. Shalini  ត្រូវបានរកអោយឃើញថា ស្ទើរក្ស័យសង្ខារ បន្ទាប់ពីច្រឡំផឹកទឹក សម្អាតឥដ្ឋ  ​​ នៅក្នុងផ្អះបាយរបស់នាង វេលាម៉ោង ២ រំលងអធ្រាត្រ  នេះបើតាមការដកស្រង់ព័ត៌មាន  ដែលបានចេញផ្សាយដោយទំព័របរទេស អាស៊ីវ័ន ។

width=455

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះបានកើតឡើងនៅក្នុងតំបន់ Simpang Ampat ប្រទេសម៉ាឡេស៊ី    ។ លើសពីនេះទៅទៀត​   ប្រភពសារព័ត៌មានដដែលបន្ថែមថា  ដើមហេតុដែលធ្វើអោយនាងច្រឡំផឹកទឹក  សម្អាតឥដ្ឋ    ក៏ព្រោះតែមា្តយរបស់គេ ឈ្មោះ  Thanaletchumi  បានច្រកវាទុកក្នុងដបដោយគ្មានបិទស្លាកសញ្ញាសំគាល់។

ភ្លាមៗនោះ  កាលដែលយុវតីវ័យ ១៦ ឆ្នាំ  បានផឹកទឹកនោះហើយ នាងក៏បានដួលសន្លប់មួយរំពេច បន្ទាប់ពីបានឈឺក ជាខ្លាំង​    និងពិបាកដកដង្ហើម។  តែដោយសារតែ បងស្រីនាងបាននាងដួលសន្លប់ហើយនោះ  នាងក៏បានប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យ    ដើម្បីធ្វើការសង្គ្រោះបន្ទាន់។ សំណាងល្អ  ការបញ្ចូនមកកាន់មន្ទីរពេទ្យបានទាន់ពេលវេលា  ក្រុមវេជ្ជបណ្ឌិត  បានជួយសង្គ្រោះនាងពីមាត់ទ្វារមច្ចុរាជ  ដោយមកទល់នឹងពេលនេះ  នាងគ្រាន់តែមានស្ថានភាពរាងធ្ងន់បន្តិចតែប៉ុណ្ណោះ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ អាស៊ីវ័ន