ព័ត៌មានអន្តរជាតិ ៖ ច្រើនជាង១០,០០០ ក្បាលនៃអណ្តើករស់ដ៏កម្រ ត្រូវបានរកឃើញនៅក្នុងវ៉ាលីដាក់ឥវ៉ាន    របស់អ្នកធ្វើដំណើរ  ពីររូប ​  នៅឯអាកាសយានដ្ឋានអន្តរជាតិ  Netaji Subhas Chandra Bose  ( Netaji Subhas Chandra Bose International airport )  មានទីតាំងស្ថិតនៅក្នុងក្រុងKolkata ប្រទេសឥណ្ឌា នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

width=436

គួរបញ្ជាក់ផងដែរថា ​ អ្នកដំណើរពីររូប ​​ដែលមានសញ្ជាតិ្តជាជនជាតិឥណ្ឌានោះ  ត្រូវបានក្រុមសមត្តកិច្ចប្រចាំអាកាសយានដ្ឋានអន្តរជាតិនេះ ធ្វើការចាប់ឃាត់ខ្លួនហើយ បន្ទាប់ពីបានរកឃើញ កូនអណ្តើតតូចៗដ៏កម្រជាង ១០,០០០ ក្បាល លាក់ និងវេចខ្ចប់នៅក្នុងវ៉ាលីដាក់ឥវ៉ាន់របស់ពួកគេ។

width=435

យ៉ាងណាមិញ  បើយោងតាមសម្តីលោក   Nabnit Kumar ជាជំនួយការផ្ទាល់ អគ្គស្នងការបានអះអាង   បន្ថែម អោយដឹងថា  បន្ទាប់ពីបានរកឃើញ  នូវកូនអណ្តើក ដល់កម្រទាំង ១០,០៤៣ ក្បាលនោះហើយ ពួកយើងក៏បានធ្វើការរឹបអូស  និង ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យរត់ពន្ធសត្វខុសច្បាប់ទាំងពីរនាក់នោះតែម្តង បន្ទាប់ពីគេបានធ្វើដំណើរតាមជើងយន្តហោះ  ដោយចាកចេញពីប្រទេសចិន ទៅសឹង្ហបុរី  និង ចុះចតនៅអាកាសយានដ្នានអន្តរជាតិមួយនេះ។

width=431

ដោយឡែក បើតាមសេចក្តីរាយការណ៍ ពី World Wildlife Fund អោយដឹងថា ស្ទើរតែគ្រប់ពូជសត្វកន្ធាយ  និង អណ្តើកសមុទ្រ  ត្រូវបានចាត់ចូលជាសត្វប្រឈមនឹងការផុតពូជ ក៏ដូចជាមានហានិភ័យខ្ពស់ក្នុងការគ្រោះថ្នាក់ ព្រោះតែសកម្មភាពមនុស្ស៕

ដោយ​ ៖​ ពិសិដ្ឋប្រភព ៖ ស្កាយ