មានតែឈ្នះប៉ុណ្ណោះទើបអាចអោយប៉ូឡូញមានសិទ្ធិអាចចូលប្រកួតក្នុងវគ្គជំរុះ1/4 បន្តទៀត។ ដូច្នេះ ប៉ូឡូញបានបេ្តជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការប្រកួតជាមួយឆែក។

បើទោះជាមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ ទាំងប៉ូឡូញ និងឆែកសុទ្ធតែចូលប្រកួតជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់។ ជាមួយនឹងការគាំទ្រពីសំណាក់អ្នកទស្សនាក្រុមម្ចាស់ផ្ទះ និងដាច់ខាតត្រូវតែយកឈ្នះ ដូច្នេះប៉ូឡូញគ្រប់គ្រងបាល់បានច្រើនជាង។ ប៉ុន្តែឆែកតែងតែធ្វើបានល្អជាមួយនឹងជាមួយបច្ចេកទេសក្នុងការលេងទប់បានយ៉ាងល្អ ជាពិសេសការប្រមូលអារម្មណ៍បានមូលរបស់អ្នកចាំទី Petr Cech។ ជាលទ្ធផលចប់តង់ទីមួយ ពុំមានក្រុមណាមួយរកគ្រាប់បាល់នាំមុខបានឡើយ។

/

Jiracek គ្រាប់បាល់បានឲ្យឆែក យកឈ្នះប៉ូឡូញ

ចូលដល់តង់ទីពីរ អ្វីៗក៏ចាប់ផ្តើមផ្លាស់ប្តូរ ដោយឆែកលេងបានល្អជាង ហើយទីបំផុតគ្រាប់បាល់នាំមុខមួយគ្រាប់របស់ឆែកត្រូវបានរកបាននៅនាទីទី72 ដោយកីឡាករ Jiracek។ សល់ប៉ុន្មាននាទីចុងក្រោយ ក្រុមម្ចាស់ផ្ទះបានលេងសំរុកយ៉ាងខ្លាំងក្លាបំផុត ប៉ុន្តែនៅតែមិនអាំចរកគ្រាប់បាល់។ ចប់ការប្រកួត ក្រុមម្ចាស់ទទួលលទ្ធផលចាញ់ ហើយត្រូវជំរាបលាពីយូរ៉ូទាំងទឹកភ្នែក ក្នុងពេលដែលឆែកទទួលពិន្ទុសរុប 6ពិន្ទុឈរលើកំពូលតារាងក្នុងពូល A មានសិទ្ធិចូលប្រកួតវគ្គជំរុះ1/4 បន្តទៀត៕

Video Highlight Goal Poland vs CH Czech

លទ្ធផល៖ ប៉ូឡូញ-ឆែក  (0-1)រកបានគ្រាប់បាល់៖ Jiracek 72'កីឡាករចូលប្រកួត៖

/

ដោយ៖ ណាណូប្រភព៖ 24h