ព័ត៌មានវីដេអូ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ បានចេញផ្សាយអត្ថបទមួយកាលពីប៉ុន្មានមុននេះអោយដឹងថា នៅឯរដ្ឋ Michigan  សហរដ្ឋអាមេរិក  ឯណោះវិញ  មានឧបទ្ទេវហេតុមួយដែលនឹកស្មានមិនដល់ នោះគឺថា រថយន្តមួយគ្រឿងបានថយក្រោយយ៉ាងតក់ក្រហល់ នឹងស្ទុះទៅបុករទេះរុញកូនង៉ែត រួចក៏បានបើកអូសអស់រយៈចម្ងាយជាច្រើនម៉ែត្រមុននឹងបញ្ជប់ បន្ទាប់ពីថយមិនមើលមុខមើលក្រោយ។

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ  ក្រុមមន្រ្តីប៉ូលីស  ក៏បានធ្វើការតាមដានស៊ើបអង្កេត  ដើម្បីបញ្ជាក់អត្តសញ្ញាណបុរសដែលជាបើករថយន្តមួយគ្រឿងនោះ បន្ទាប់ពីគាត់បានបើករត់គេចខ្លួនបានសម្រេច  ស្របពេលដែលវីដេអូនៃសកម្មភាពគ្រោះថ្នាក់មួយនេះ ក៏ត្រូវបានចេញផ្សាយអោយដឹងផងដែរ។

យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីខាងលើនេះ​ បានកើតឡើងនៅឯកន្លែងចតឡានមួយ នាហាងមួយកន្លែង ក្នុងរដ្ឋ Michigan   សហរដ្ឋអាមេរិក។ បន្ទាប់ពីបានកើតមានឡើងនូវគ្រោះថ្នាក់នេះហើយ ស្រ្តីជាម្តាយ  ដែលមានវ័យ ១៨ ឆ្នាំបានទទួលរងរបួសស្រាល ខណៈកូនប្រុសមួយឆ្នាំរូបនេះ   មិនបានទទួលរងរបួសអ្វីធ្ងន់ធ្ងរនោះទេ។ខាងក្រោមនេះគឺជាវិដេអូ  តាមដានទស្សនាបន្តិចទៅ  ដើម្បីអោយជ្រាបកាន់តែច្បាស់  ៕

ដោយ​ ៖ រិទ្ធីប្រភព ៖ ស្កាយ