ខាងក្រោមនេះ គឺជាខ្សែភាពយន្ដភាគថៃទាំង ៦ រឿង ដែលទទួលបានពិន្ទុវាយតម្លៃខ្ពស់បំផុត សម្រាប់សប្ដាហ៍ទី៤ ឆ្នាំ ២០២១៖
រឿង Lhong Klin Chan

ភាគបញ្ចប់នៃរឿង “Lhong Klin Chan” ដែលមានការចូលរួមសម្ដែងដោយលោក Thanwa Suriyajak និងកញ្ញា Tubtim Anyarin ទទួលបានពិន្ទុវាយតម្លៃខ្ពស់បំផុតរហូតដល់ ៥.១ និង ៥.៩ ភាគរយ ។
រឿង Katha Singh

នៅភាគ ១៦-១៧ ខ្សែភាពយន្ដរឿង “Katha Singh” ដែលសម្ដែងដោយលោក Bank Artit និងកញ្ញា Pupe Kessarin ទទួលបានពិន្ទុវាយតម្លៃ ៤.៦ និង ៥.៥ ភាគរយ ។
រឿង Ruk Nirun Juntra

ខ្សែភាពយន្ដរឿង “Ruk Nirun Juntra” ដែលសម្ដែងដោយលោក Ken Theeradeth និងកញ្ញា Ice Preechaya បានចាក់បញ្ចាំង ដោយទទួលបានពិន្ទុវាយតម្លៃ ៣.០, ២.៨ និង ៣.១ ភាគរយ ។
រឿង Dare to Love: Hai Ruk Pipaksa

ខ្សែភាពយន្ដថ្មីរបស់កញ្ញា Bella Ranee និងលោក Kongthap Peak រឿង“Dare to Love: Hai Ruk Pipaksa” ទទួលបានពិន្ទុវាយតម្លៃ ២.៩ និង ២.៨ ភាគរយ ។
រឿង Chit Sanghan

រឿង “Chit Sanghan” បានចាក់បញ្ចាំងភាគបញ្ចប់របស់ខ្លួនកាលពីសប្ដាហ៍មុន និងទទួលបានពិន្ទុវាយតម្លៃ ១.៥ ភាគរយ ។ ខ្សែភាពយន្ដនេះចូលរួមសម្ដែងដោយលោក Bank Thiti និងកញ្ញា Peak Pattarasaya ។
រឿង Hongsutai Maai Layk 6

ភាគ ដែលបានចាក់បញ្ចាំងនៃរឿង “Hongsutai Maai Layk 6” ដែលសម្ដែងដោយ Petch Boranin, Fern Nopjira, និង Plengkwan Nattaya ទទួលបានពិន្ទុវាយតម្លៃ ០.៧ ភាគរយ ៕

ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate