(ក្រុងឡុងដ៍)៖ ប្រធានក្លឹបកញ្ជ្រោងខៀវ Leicester City បានសម្រេចទុកពេលឲ្យគ្រូបង្វឹក Claudio Ranieri ៣ប្រកួត ទៀត ដើម្បីជួយក្លឹបឡើងវិញ ពោលគឺមិនត្រូវបានកាត់ចេញពីក្របខណ្ឌកំពូលអង់គ្លេស Premier League នារដូវកាល នេះ បើពុំដូច្នោះទេ នឹងត្រូវពិចារណាបណ្តេញចេញពីតំណែងហើយ។

គ្រូបង្វឹកជនជាតិអ៊ីតាលី Ranieri បានដឹកនាំក្រុមការពារតំណែងជើង Leicester City ធ្លាក់ដល់ក្បែរបាតតារាងលេខ រៀងទី១៦ គិតត្រឹមសប្តាហ៍ទី២៤ ក្នុងជើងទី២នេះ គ្រាដែលនៅសល់តែ ១៤សប្តាហ៍ទៀតប៉ុណ្ណោះនឹងត្រូវបិទរដូវកាល ឆ្នាំ២០១៦-២០១៧ នេះហើយ មានតែ១ពិន្ទុប៉ុណ្ណោះនៅក្រៅតំបន់កាត់ចោល នេះបើយោងតាម Dailymail ចុះផ្សាយ ថ្ងៃនេះ។

តឹកតាងទាំងនេះ បានធ្វើឲ្យគ្រូបង្វឹក Ranieri រងសម្ភាធយ៉ាងខ្លាំង និងនៅសល់តែ៣ប្រកួតទៀតប៉ុណ្ណោះ ដើម្បីកសាង ខ្លួន ជាពិសេសគឺនៅពេលជួបក្រុមម្ចាស់ផ្ទះ Sevilla របស់អេស្ប៉ាញក្នុង Champions League វគ្គ១៦ក្រុមចុងក្រោយ ក្នុងជើងទី១ ក្នុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៧ ដែលត្រូវបានធ្វើឡើងនៅពេល Leicester City បានបន្តបរាជ័យ ៣-០ ក្នុងផ្ទះខ្លួនឯងកាលពីរាត្រីថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈនៃ Premier League៕

Leicester

The

The

Last

The

Goalkeeper Kasper

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង