ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់ព័ត៌មាន ដែលទើបតែបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស​   ស្កាយ  កាលពីពេលកន្លងទៅនេះ  បានបញ្ជាក់អោយដឹងថា ពស់ប្រភេទធំរបស់ពិភពលោក ដែលមានប្រវែងដល់ទៅ ៣ ម៉ែត្រ  ត្រូវបានចាប់និងសម្លាប់ភ្លាមៗដោយកាត់ក្បាល បន្ទាប់ពីបុរសចិត្តសឿងម្នាក់ ហ៊ានលោតចុះទឹក ប្រយុទ្ធនឹងសង្គ្រាមដ៏កាចសាហាវមួយនេះ ស្របពេលដែលសកម្មភាពនេះ  ក៏ត្រូវបានថតជាប់ជាខ្សែអាថ៍វីដេអូផងដែរ

width=450

គួរបញ្ជាក់ផងដែរថា បុរសចិត្តសឿងរូបនោះ ជាមគ្គុទេសទេសចរណ៍ ដែលនាំភ្ញៀវធ្វើដំណើរកំសាន្តតាមទូក ក្នុងរដ្ឋ Florida  សហរដ្ឋអាមេរិក ។  ដោយឡែក  បើនិយាយពីការកើតមានឡើងនូវ សង្រ្គាមដ៏រន្ធត់មួយនេះ ក៏ព្រោះតែ ប្រភេទពស់ដែលមានពិសខ្លាំងបំផុតមួយក្បាលនេះ បានលេចមុខឡើង នៅក្បែរទូករបស់ពួកគេ រំពេចនោះ  លោក Tommy Owen ដែលជាមគ្គុទេសទេសចរណ៍ វ័យ ២៦ ឆ្នាំ ក៏បានហោះចុះទឹក  នឹងចាប់អោយជាប់ ខណៈពេលដែលមិត្តរបស់លោក ឈ្មោះ  Warren  Wortman  បានជួយអន្តរាគមន៍  ដោយកាត់ក្បាលរបស់វាដាច់មួយរំពេចតែម្តង។

width=444

លើសពីនេះ បើតាមប្រភពសារព័ត៌មានដដែល ក៏បានដកស្រង់សម្តីលោក  Tommy ផងដែរថា     ខ្ញុំមិនសូវជាខ្លាចពស់ប៉ុន្មាននោះទេ  ហើយប្រភេទពស់ ដែលមានពិសខ្លាំងបំផុតមួយក្បាលនេះ   ក៏មិនគួរមានវត្តមាននៅទីនេះដែរ   ដែលវាអាចបង្កជាហានិភ័យ  ដល់ក្រុមភ្ញៀវទេសចរដូច្នេះហើយ ខ្ញុំក៏បានសំរេចធ្វើបែបនេះ ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះ បន្តិចទៅ ៖

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ