ខាងក្រោមនេះគឺជា តារាប្រុសស្រី ដែលមានប្រជាប្រិយភាពបំផុត នៅលើគេហទំព័រព័ត៌មាន Thaiupdate សម្រាប់សប្ដាហ៍ទី៤ នៃខែកក្កដា ឆ្នាំ ២០២១ ៖

១. លោក Bright Vachirawit

/

តារា ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅលើតារាងសប្ដាហ៍នេះ គឺតារាប្រុសដ៏មានប្រជាប្រិយភាពប្រចាំ BL គឺលោក Vachirawit ។ ប្រិយមិត្ដអ្នកអានរបស់ Thai Update មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះព័ត៌មានរបស់លោក នៅចុងខែកក្កដា ឆ្នាំ ២០២១ នេះ ។

២. កញ្ញា Bella Ranee

/

តារា ដែលជាប់ចំណាត់ថ្នាក់កំពូលបន្ទាប់ គឺកញ្ញា Bella Ranee ដែលនាងស្រូបទាញចំណាប់អារម្មណ៍របស់ទស្សនិកជន តាមរយៈការសម្ដែងរបស់នាង នៅក្នុងខ្សែភាពយន្ដថ្មីរឿង “Dare to Love: Hai Ruk Pipaksa” ។

       ៣. កញ្ញា Bua Nalinthip

/

តាមរយៈការសម្ដែងរបស់នាង នៅក្នុងខ្សែភាពយន្ដនាពេលថ្មីៗនេះ កញ្ញា Bua Nalinthip ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ។ នៅសប្ដាហ៍នេះ នាងទទួលបានចំណាត់ថ្នាក់លេខ ៣ នៅលើតារាង ។

កញ្ញា Yaya Urassaya និងតារាជាច្រើនទៀត

/

នៅលើតារាងនេះផងដែរ កញ្ញា Yaya Urassaya លោក Mark Prin និងកញ្ញា Toey Jarinporn ជាប់ចំណាត់ថ្នាក់លេខ ៤ ។

កញ្ញា Baifern Pimchanok និងតារាជាច្រើនទៀត

/

តារា ដែលជាប់ចំណាត់ថ្នាក់លេខ ៥ នៅលើតារាងមានដូចជា Alex Rendell, Baifern Pimchanok, Kem Hussawee, Krating Khunnarong, Nadech Kugimiya, និងកញ្ញា Kimmy Kimberley ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate