អន្តរជាតិ ៖ មនុស្ស ៧ នាក់នៅតែបន្តការបាត់ខ្លួន ស្របពេលមនុស្សមួយនាក់ បានស្លាប់បាត់បង់ជីវិត ​ បន្ទាប់ពីមានគ្រោះថ្នាក់លើដែនទឹក  ភាគកណ្តាលប្រទេសចិន គឺនៅក្នុងខេត្ត Hunanនេះបើតាមការអះអាងអោយដឹងពីអាជ្ញាធរក្នុងស្រុកប្រទេសចិន កាលពីថ្ងៃច័ន្ទ។

width=474

គួរបញ្ជាក់ផងដែរថា  ឧបទ្ទេវហេតុហេតុលិចទូកលើដែនទឺកមួយនេះ បានកើតឡើងនៅវេលាទាបភ្លឺ ម៉ោង ៣ ថ្ងៃអាទិត្យ កន្លងទៅនេះ ខណៈពេលដែលវាដឹកអ្នកដំណើរ ១១ នាក់ទៅកាន់តំបន់ទីប្រជុំជន Pingkou  លុះពេលទៅដល់កន្លែងកើតហេតុ ទូកនោះក៏បានលិចតែម្តង ដែលបានបណ្តាលអោយមនុស្ស ៧ នាក់បានបាត់ខ្លួន មួយនាក់បានស្លាប់ ស្របពេលដែល ៣នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ។

ទន្ទឹមនឹងនេះ  លោក Li Guoxiang  នាយកចាត់ការទូទៅ  នៃនាយកដ្ឋានផ្សព្វផ្សាយជាសាធារណៈ បានបញ្ជាក់ថា លោក Xia Xinan ដែលត្រូវជាម្ចាស់កម្មសិទ្ធនៃទូកនោះ រួមទាំងលោក Liu Zunqun  ដែលជាអ្នកបើកបរទូកដែលបានលិចនោះ   ត្រូវបានធ្វើការចាប់ឃាត់ខ្លួនជាបណ្តោះអាសន្ន  ដើម្បីធ្វើការស៊ើបអង្កេត  ស្របពេលដែលការអន្តរាគមន៍ក្នុងការជូយសង្គ្រោះកំពុងតែដុតដៃដុតជើងនៅឡើយ៕

ដោយ ៖​​ រិទ្ធីប្រភព ៖​​​ chinadaily