ការធ្វើមាតិការនៃប្រទេសដែលគេស្រាវជ្រាវថាមានប្រជាជនរស់នៅមានក្ដីសុខជាងគេនោះបានចេញមកហើយ។ ក្នុងនោះប្រទេសជាច្រើននៅអាមេរិកឡាទីន ត្រូវបានគេទទួលស្គាល់ថាជាស្រុកដែលមានប្រជាជនរស់នៅមានក្ដីសុខបំផុត។ក្នុងនោះមាន Panama, Paraguay, El Salvador,Venezuela, Guatemala, Ecuador និង Costa Ricaដែលជាប់ចំណាត់ថ្នាក់ពី ១ ដល់ ៧។ ក្នុងនោះមានអ្នកជំនាញជាច្រើនដែលគេបានធ្វើការប៉ាន់ស្មានចំពោះបញ្ហាដែលថាហេតុអ្វីបានជាប្រទេសភាគច្រើនដែលនៅអាមេរិកឡាទីន ត្រូវបានគេចាត់ទុកជាប្រទេសដែលមានក្ដីសុខ ក្នុងនោះគេបានសិក្សាលើកត្តាជាច្រើនទាំងកត្តាមនុស្ស កត្តាផ្នត់គំនិតនិងសេដ្ឋកិច្ច។គេសិក្សាប៉ាន់ស្មានមកថាមនុស្សដែលរស់នៅក្នុងប្រទេសដែលនៅក្នុងទ្វីបអាមេរិកខាងត្បូងនេះសុទ្ធសឹងតែជាមនុស្សដែលមានការគិតខ្ពស់ទៅលើបញ្ហារស់នៅប្រចាំថ្ងៃ ហើយគេអាចរស់នៅបានយ៉ាងសប្បាយ ជាមួយនិងគុណភាពជីវិតមួយដែលសមរម្យមិនត្រឹមតែប៉ុណ្ណោះគេត្រូវបានដឹងថាជាជាតិសាសន៍ដែលមិនសូវចេះឈ្លោះគ្នាទៀតផង៕

ដោយ៖ ផានិតប្រភពពី៖ lifestyle