តារាស្រីកំពុងរះប្រចាំនៅស្ថានីយ៍ទូរទស្សន៍ Thai TV3 ទាំងបីរូបនេះ បានរំពឹងថា នឹងក្លាយជាកំពូលតារាសម្ដែង នាពេលអនាគត៖

កញ្ញា Bow Maylada

/

កញ្ញា Bow Maylada គឺជាតារាស្រីប្រកបដោយទេពកោសល្យសម្ដែង ដែលទើបតែចុះកុងត្រាជាមួយស្ថានីយ៍ទូរទស្សន៍ Thai TV3 ។ នាងមាននូវជំនាញសម្ដែងដ៏អស្ចារ្យ ហើយខ្សែភាពយន្ដភាគ ដែលនាងសម្ដែងភាគច្រើន ទទួលបាននូវ Feedback ល្អៗ ។

នៅពេលឆាប់ៗខាងមុខនេះ កញ្ញា Bow Maylada នឹងថតខ្សែភាពយន្ដភាគថ្មីរឿង “Mon Ruk Nong Pak Ka Yang” ជាមួយនឹងកំពូលតារាសម្ដែងប្រុសលោក Nadech Kugimiya ។

កញ្ញា Nychaa Nuttanicha

/

កញ្ញា Nychaa Nuttanicha មានទេពកោសល្យសម្ដែងល្អខ្លាំងណាស់ ។ កាលពីឆ្នាំ ២០១៩ នាងបានសម្ដែងជាតួអង្គដ៏លំបាក នៅក្នុងខ្សែភាពយន្ដភាគរឿង “Plerng Prang Tian” និងបានទទួល Feedback ល្អៗពីទស្សនិកជន ។

កញ្ញា Kao Supassara

/

កញ្ញា Kao Supassara គឺជាតារាស្រី ដែលមានទេពកោសល្យសម្ដែងម្នាក់ទៀត ប្រចាំនៅស្ថានីយ៍ទូរទស្សន៍ Thai TV3 ។ កាលពីឆ្នាំ ២០១៩ នាងបានសម្ដែងជាតួអង្គនាង ‘Suam’ នៅក្នុងខ្សែភាពយន្ដភាគរឿង “Kao Waan Hai Noo Pen Sai Lub” ជាមួយនឹងលោក Great Warintorn ។

កញ្ញា Kao Supassara ទទួលបាននូវ Feedback ល្អៗ ពីអ្នកទស្សនា អំឡុងពេលចាក់ផ្សាយខ្សែភាពយន្ដភាគ នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate