អន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ របស់ទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងផងដែរថា មានឧបទ្ទេវហេតុផ្ទះអាងតាំងបង្ហាញត្រីឆ្លាម ក្នុងផ្សារទំនើបមួយកន្លែង ដែលបានបណ្តាលអោយមនុស្ស ១៥ នាក់បានរងរបួស។

គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុដ៏គួរអោយរន្ធត់មួយនោះបានកើតឡើងវេលាម៉ោងប្រមាណជាង ៧ និង ៥០ នាទីល្ងាច នាឯជាន់ទីមួយនៃអាគារផ្សារទំនើបOrient Shopping Center ស្ថិតក្នុងក្រុង សៀងហៃ ប្រទេសចិន ។ លើសពីនេះទៅទៀត របាយការណ៍ដដែល បានបន្ថែមថាអាងស្តុកទឹក ដែលមានតាំងបង្ហាញនូវ ពពួកត្រីឆ្លាមដ៏កំណាច ៣ ក្បាលនៅក្នុងនោះ ។ អាងនេះផ្ទាល់មានទម្ងន់ដល់ទៅ ៣៣,៥ តោនឯណោះ។

ទន្ទឹមនឺងនេះ ក្រោយពីបានកើតមានឡើង នូវឧបទ្ទេវហេតុផ្ទុះដ៏គួរអោយរន្ធត់នេះ ក៏បានធ្វើអោយមនុស្ស ១៥ នាក់ រងរបួស ក្នុងនោះរួមមាន អតិថិជន និងបុគ្គលិកផ្សារទំនើបផងដែរ ។ដោយឡែក បើនិយាយពីត្រីឆ្លាម ៣ ក្បាល ដែលវានីមួយៗ មានប្រវែងប្រមាណជាង ៧ម៉ែត្រនោះក៏ត្រូវបានស្លាប់បាត់បង់ជីវិតផងដែរ។

គួររំឭកផងដែរថា មកទល់នឹងពេលនេះ មន្រ្តីមានសមត្តកិច្ចក៏បានបើកយុទ្ធនាការស៊ើបអង្កេតដើម្បីរកមូលហេតុពិត នៃការផ្ទុះអាងស្តុកទឹកតាំងបង្ហាញត្រីឆ្លាមមួយនេះ ស្របពេលដែលវាត្រូវបានធ្វើឡើងកាលពីអំឡុងជាង ២ ឆ្នាំមុន៕
ដោយ ៖ រិទ្ធីប្រភព ៖ Happening