ប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Barack Obama  ឆ្លៀតឧកាសនៅក្នុងការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ដោយបានលើកទឹកចិត្តអោយជនអន្តោប្រវេសនន៍ដែលនៅក្នុងមូលដ្ឋានទ័ពសហរដ្ឋអាមេរិកបានក្លាយជាប្រជាជនស្របច្បាប់   ដែលវាជាកំណែទំរង់ច្បាប់អន្តោប្រវេសន៏មួយថ្មីហើយក៏ជាផ្នែកមួយដ៏មានសារះសំខាន់នៅក្នុងជីវិតនយោបាលរបស់គាត់ផងដែរ។

នាពេលនោះដែរ  លោកប្រធានាធិបតីរូបនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ទាក់ទិននិងការបញ្ជារបស់លោកនាពេលថ្មីៗនេះ   ដោយធ្វើការនិរទេសជនអន្តោប្រវេសន៏ខុសច្បាប់រាប់រយពាន់នាក់ អោយមកជាពលរដ្ឋសហរដ្ឋអាមេរិក។

width=496                  លោក Barack Obama ពេលផ្តល់កិច្ចសម្ភាសន៏នៅឯ White House

ដោយលោកបាននិយាយថា អ្វីដែលធ្វើអោយការប្រាព្ធពិធី ដែលជាលទ្ធិប្រជាធិបតេយ្យដ៏ចំណាស់មួយនេះបានល្អឥតខ្ចោះនោះគឺថា  ត្រូវតែមានការចូលរួមពីសំណាក់ប្រជាជនថ្មីបំផុតរបស់ប្រទេសយើងដែលពួកគេគឺជាក្រុមនៃសមាជិកទ័ពក៏ដូចជាក្រុមគ្រួសាររបស់ពួកគេ ដែលបានមកពីប្រទេសរួមមានដូចជា  ៖   ប្រទេសម៉ិកស៊ិក ប្រទេសហ្គាណា ប្រទេសភីលីពីន ប្រទេសបូលីវី  និង ប្រទេសរុស្ស៊ី ជាដើម។

គួរបញ្ជាក់ផងដែរថា   ជនអន្តោប្រវេសន៏ស្របច្បាប់ ត្រូវតែឆ្លងកាត់ការចូលបំរើនៅមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិក។បើនិយាយពីករណីជនអន្តោប្រវេសន៏នេះ វាគឺជាបញ្ហាប្រឈមមួយដែលបេក្ខភាពប្រធានាធិបតីគណបក្សសាធារណៈរដ្ឋ គឺលោក Mitt Romney   ដែលមិនមានការគាំទ្រទៅលើករណីកំណែទំរង់ច្បាប់មួយនេះ។

/​​​​​​​​​​​         បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណៈរដ្ឋ  គឺលោក  Mitt Romney​

លើសពីនេះ បេក្ខភាពប្រធានាធិបតីគណបក្សសាធារណៈរដ្ឋ  គឺលោក  Mitt Romney​  រូបនេះ បាននិយាយបញ្ជាក់ថា  លោកមិនមានការយល់ស្របទៅលើបញ្ហានេះទេ  ពោលគឺលោកនិងលុបចោលនូវគោលនយោបាយមួយនេះ  ប្រសិនបើលោកជាប់ឆ្នោត៕

ដោយ ៖ រិទ្ធីប្រភព ៖ english.sina