អន្តរជាតិ៖ Space X ទទួលបានជោគជ័យ ខណៈពេលដែលបានពិសោធន៍ទៅលើការចុះចតរបស់រ៉ុកកែតមួយ មានឈ្មោះថា Grassshopper នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់គេហទំព័របរទេស telegraph ។

គួរបញ្ជាក់ផងដែរថា  ការពិសោធន៍ក្នុងការចុះចតរ៉ុកកែតបញ្ឈរ   ដោយទទួលបានជោគជ័យលើកនេះ   ត្រូវបានធ្វើឡើងដោយ  ក្រុមហ៊ុនឯកជនជំនាញវិស្វកម្មលំហអាកាសមួយ  នៅឯក្រុង McGregor រដ្ឋ Texas សហរដ្ឋអាមេរិក។

width=471

រ៉ុកកែត ដែលមានឈ្មោះថា Grassshopper ត្រូវបានដំណើរការដោយបានបំពាក់នូវ Falcon 9 rocket ​ក៏ដូចជា ម៉ាស៊ីន Merlin 1D ខណៈពេលដែលវាមានកំពស់ដល់ទៅ ៤០ ម៉ែត្រ ត្រូវបានរកអោយឃើញថា​ បានសំកាំងខ្លួននៅលើអាកាស កំពស់ប្រមាណជាង៦ ហ្វឺត មុននឹងធ្វើការពិសោធន៍ចុះចត ដោយសុវត្ថិភាពដោយប្រើបច្ចេកទេសបញ្ជា  loop thrust vector និង throttle control ។

គួររំឭកផងដែរថា​ SpaceX   ក៏កំពុងតែធ្វើការអភិវឌ្ឍន៍នូវរ៉ុកកែត  ដែលអាចប្រើឡើងវិញបាន ដើម្បីជាការកាត់បន្ថយនូវរាល់ការចំណាយផ្សេងៗ។ បើនិយាយពីភ្នាក់ងារលំហអាកាសសហរដ្ឋអាមេរិកណាសា មិនទាន់មាននូវរ៉ុកកែតដែលអាចប្រើប្រាស់ឡើងវិញបាននៅឡើយទេ ៕

ដោយ ៖ រិទ្ធីប្រភព ៖ telegraph