អន្តរជាតិ ៖ យ៉ាងហោចណាស់​ មនុស្សជាង ៣០០ នាក់ បានរងរបួសបន្ទាប់ពីមានឧបទ្ទេវហេតុផ្លូវដែក ពោលគឺ រថភ្លើងបុកគ្នានៅអាហ្វ្រិកខាងត្បូង  នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស yahoo ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅ។

width=456

លើសពីនេះទៅទៀត  ប្រភពដដែលបន្ថែមថា ការ​ដាច់​ខ្សែ​កាប​​លើ​ផ្លូវ​ដែក​​ប្រហែល​ជា​ប្រភព​​នៃ​ការ​បុក​គ្នា​​រវាង ​ រថ​ភ្លើង​​២​ខ្សែ​​រត់​តំបន់​ជាយ​ក្រុង​​ប្រេតូរីយ៉ា​ដែល​បណ្តាល​​អោយ​មនុស្ស​​​ជាង​៣០០​នាក់​​​ ត្រូវ​របួស​​​​កាល​ពី​ព្រឹក​​ថ្ងៃទី​​ ៣១ មករា ​ដោយ​ក្នុង​ចំណោម​​អ្នក​របួស​​ទាំង​នោះ​មាន​កុមារ​​ជា​ច្រើន​​នាក់​ដែល​ចេញ​ ​ទៅ​សាលា​រៀន​ ។

width=455

គួរបញ្ជាក់ផងដែរថា បើយោងតាមសម្តី ​អ្នក​ទទួល​ខុស​ត្រូវ​​ម្នាក់​នៃ​​ភ្នាក់ងារ​​សង្គ្រោះ​បន្ទាន់​​​និយាយ​ថា ​អ្នក​​រង​គ្រោះ​​ភាគ​ច្រើន​​​ជា​មនុស្ស​ពេញ​វ័យ​​​​ក៏​ប៉ុន្តែ​​ក៏​មាន​ កុមារ​​​ជា​ច្រើន​នាក់​​ដែរ ។​ យើង​​​រាប់​ឃើញ​​​​កុមារ​យ៉ាង​តិច​​៥០​នាក់​​​ក្នុង​ចំណោម​​​អ្នក​ត្រូវ​​​ របួស​។ ​រថភ្លើង​​ទាំង​២​​ដែល​បុកគ្នា​​​មាន​មនុស្ស​​ជិះ​ពេញ​​ព្រោះ​ពេល​​​ម៉ោង​ ចេញ​ទៅ​ធ្វើការ​​​ និង​ទៅសាលា​។ អ្នក​បើក​រថភ្លើង​​មួយ​​កៀប​ជាប់​​នៅក្បាល​​រថភ្លើង​​រួច​ត្រូវ​​គេ​កាត់​​ គាស់​ទាញ​​​យក​ចេញ ៕

ដោយ ៖ រិទ្ធីប្រភព ៖ yahoo