ឧត្ដរមានជ័យ៖ ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១២ វេលាម៉ោង ១៣ និង ១០ នាទី មានករណីគ្រោះថ្នាក់អគ្គីភ័យមួយកើតឡើងចំណុច ផ្ទះលក់គ្រឿងក្លែម និងបញ្ចូលហ្គាស ស្ថិតនៅ ភូមិជើងភ្នំ ឃុំ ត្រពាំងប្រិយ៍ ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ បណ្ដាលមកពីផ្ទុះធុងហ្គាសធំៗចំនួន ០៣ ធុង ធ្វើឲ្យឆេះផ្ទះអស់ចំនួន ០៣ ខ្នង ខូចខាតទាំងស្រុងចំនួន ០១ ខ្នង ស្លាប់ក្មេងប្រុស ចំនួន ០១ នាក់ ឈ្មោះ តាន់ គិមលែង អាយុ ១២ ឆ្នាំ និងរបួសធ្ងន់ម្នាក់ឈ្មោះ តាន់ឈីឈៀង ភេទ ប្រុស អាយុ ០៦ ឆ្នាំ ករណីអគ្គីភ័យនេះបង្ក្រាបបាន១០០% នៅម៉ោង ១៤ និង០០ នាទី ប្រើប្រាស់ទឹកអស់ចំនួន ០២ ឡាន រថយន្តរបស់ក្រុមហ៊ុន រីសតសាញ៉ាំ ចំនួន០១គ្រឿង និងរថយន្តឯកជនដឹកទឹកលក់ចំនួន ០១ គ្រឿង ចំណែកការខូចខាតទ្រព្យសម្បត្តិសមត្ថកិច្ចពុំទាន់ដឹងច្បាស់នៅឡើយ៕


ដោយ៖ តុលា
ប្រភព៖.police.