ស្ទើរតែមិនគួរអោយជឿ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹងថា បុរសដែលជាអ្នកបើកឡានដឹកទំនិញមួយគ្រឿង ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីគាត់បើករថយន្តមួយគ្រឿងនោះធ្លាក់ស្ពានអាកាសមួយកន្លែង នៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។
យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលនេះ មិនទាន់បានបញ្ជាក់អោយដឹងនៅឡើយនោះទេ នូវអត្តសញ្ញាណជនរងគ្រោះ ស្របពេលដែលមូលហេតុ ដែលបានបណ្តាលអោយជួបគ្រោះថ្នាក់មួយនេះក៏ពុំទាន់បានដឹងដូចគ្នា ខណៈករណីនេះ កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ។ ខាងក្រោមនេះជាវីដេអូ ជ្រាបកាន់តែច្បាស់តាមដានទស្សនាបន្តិចទៅ ៖
ចងចាំ ៖ គោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃ គឺគោរពច្បាប់ចរាចរណ៍, គោរពច្បាប់ចរាចរណ៍ បើកបរក្នុងល្បឿនកំណត់៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ