អន្តរជាតិ   ៖​  ជួបជាមួយនឹងអត្ថបទរូបភាព ស្តីអំពើក្រុមស្រីស៊ិចស៊ីរាំអោបបង្គោល ក្នុងលក្ខខ័ណ្ឌសីតុណ្ហភាពត្រជាក់ នៅតាមទីសាធារណៈក្នុងប្រទេសចិន បង្កជាភាពភ្ញាក់ផ្អើលអស់អ្នកថ្មើជើង   នេះបើយោងតាមសេចក្តីរាយការណ៍   របស់ទំព័រសារព័ត៌មានបរទេស​  Happening ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

width=470

width=471

គួរបញ្ជាក់ផងដែរថា  មកទល់នឹងពេលនេះ​​  ប្រទេសចិន មានក្រុមនារីរាំស៊ិចស៊ីអោបបង្គោលរបស់ខ្លួនហើយ   ក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ  តែទោះជាយ៉ាងណា សកម្មភាពធ្វើឡើងនៅតាមទីសាធារណៈបែបនេះ  វាគឺជាឥទ្ធិពលមួយមិនល្អដល់សង្គមជាតិ ដែលអាចនឹងកើតមានឡើងនូវឧស្សាហកម្មផ្លូវភេទ។

width=471

លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា មានសមាជិកម្នាក់ក្នុងចំណោមពួកគេនោះបានចេញមកអះអាងបញ្ជាក់ថា វាមិនមែនជាការរាំអាសអាភាស  ដែលបង្កជាការភ្ញាក់ផ្អើលអ្វីនោះទេ តែវាគឺជាហ្វឹកហ្វើន ក៏ដូចជា ការហាត់ប្រាណរបស់ពួកយើងតែប៉ុណ្ណោះ៕

width=469

ដោយ ៖ រិទ្ធីប្រភព ៖ Happening