កាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ១១ ខែ កញ្ញានេះ បុរសសង្ហា ដែលត្រូវរដ្ឋាភិបាល និរទេសខ្លួនចេញពីប្រទេសរបស់ខ្លួន ដែលកំពុងរស់នៅ ដោយហេតុផលថា មកពីសង្ហាពេក គឺលោក Omar Borkan Al Gala បានបង្ហាញខ្លួន នៅព្រលានយន្តហោះ ទិនសឺនញឹត នៅទីក្រុង ហូជីមិញ ប្រ-ទេស វៀតណាម។ ជាក់ស្តែង ប្រហែលជា មកពីគាត់មានភាពហត់នឿយខ្លាំងហើយមើលទៅបានជា រូបរាងមុខមាត់ខាងក្រៅរបស់គាត់ មិនស្អាតសង្ហាខ្លាំង​ដូចនៅក្នុងរូបភាព ក្នុងសារព័ត៌មាននោះទេ។

/

អ្នកគាំទ្រជាច្រើននាក់ បានមករង់ចាំទទួល ការមកដល់របស់ Omar នៅព្រលានយន្តហោះ

/

/

Omar មានភាពរួសរាយរាក់ទាក់ និងបានបង្ហាញពីភាពស្និទ្ធស្នាល ជាមួយអ្នកគាំទ្រ

/

Omar តែងតែបញ្ចេញនូវស្នាមញញឹម ជាមួយនឹងសម្លៀកបំពាក់ សាមញ្ញ

/

Omar ស្ថិតក្នុងចំណោម អ្នកសារព័ត៌មាន

រយះពេលស្ថិតក្នុងប្រទេសវៀតណាម ប្រុសសង្ហា ដែលត្រូវនិរទេសចេញពីប្រទេសនេះ នឹងចូលរួមក្នុងពិធីដេញថ្លៃ សប្បុរសធម៌មួយផងដែរ។​ ផ្នែកមួយ ក្នុងចំណោមផ្នែកមួយចំនួនទៀត ក្នុងពិធីដេញថ្លៃនោះ គឺការញ៉ាំអាហារពេលយប់មួយពេល ដោយផ្ទាល់ជាមួយប្រុសសង្ហា Omar សំរាប់មនុស្សម្នាក់។ នៅថ្ងៃទី ១២ ខែ កញ្ញា Omar នឹងចូលទៅសួរសុខទុក្ខអ្នកជំងឺ នៅមន្ទីរពេទ្យពីរ។ នៅថ្ងៃទី ១៣ ខែ កញ្ញា Omar នឹងញ៉ាំអាហារថ្ងៃត្រង់ ជាមួយនឹងមនុស្ស ១៣នាក់ ដែលមិនទាន់បង្ហើបឲ្យដឹង ថាជាអ្នកណាខ្លះ នៅឡើយទេ។ នៅក្នុងយប់ថ្ងៃដដែលនោះ Omar រួមជាមួយតារាៗជនជាតិវៀត -ណាម មួយចំនួនទៀត នឹងចូលរួមសម្តែងក្នុងកម្មវិធីមួយ នៅទីក្រុង ហូជីមិញ ផងដែរ៕

/

/

ព្រោះតែសង្ហាពេក លោក Omar Borkan Al Gala ត្រូវបាននិរទេស ចេញពីប្រទេស

/

width=499

/

ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍មួយចំនួនផ្សេងទៀត ៖

- ក្មេងប្រុសតូច ដែលត្រូវបានគេ ខ្វេះភ្នែកចេញ អាចនឹងមើលឃើញសាជាថ្មី បើការវះកាត់ទទួលបានជោគជ័យ- រត់រកពេទ្យជួយ ខណៈខ្លួនឡើងពណ៌ បៃតង ក្រោយឆីខ្យងទន្លេ មិនសំចៃដៃ- ខ្លោចចិត្ត ៖​ ៤៤ នាក់ស្លាប់ ក្នុងនោះមានទាំង ទារកតូចៗ ក្រោយរថយន្តប៊ើស បោលចូលជ្រោះជ្រៅ

តាមដានព័ត៌មានអន្តរជាតិ ដ៏គួរឲ្យចាប់អារម្មណ៍ ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ zing