ព័ត៌មានអន្តរជាតិ ៖ ក្មេងប្រុសជំទង់ម្នាក់ ឈ្មោះ Andrew Hudson វ័យ ១៧ ឆ្នាំ ត្រូវបានរកអោយឃើញថា ពិតជាមានសំណាងហួស បន្ទាប់ពីស្ទើរតែបាត់បង់អាយុជីវិត ក្រោយពីក្រពើកំណាចមួយក្បាល    បើកការវាយប្រហារគេរងរបួសក្បាល  បន្ទាប់ពីគេយកជើងទៅទាត់វានៅក្នុងទឹក  ខណៈពេលដែលមានការយល់ច្រឡំថា ជាគល់ឈើដ៏ធំមួយ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស huffingtonpost ។

width=442

គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីពេលកន្លងទៅនៅឯព្រៃ Little Big Econ State Forest ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ ជាមួយនឹងការយល់ច្រឡំទាត់ ក្រពើកំណាចប្រវែងជាង ៣  ម៉ែត្រនេះហើយ វាក៏បានចាប់ផ្តើមបើកការវាយប្រហារតែម្តង បន្ទាប់ពីវានៅស្ងាមមិនធ្វើអីនោះ។

width=437

រំពេចនោះ    សង្រ្គាមគ្រោះថ្នាក់ក៏បានកើតមានឡើង  តែជាសំណាងល្អ​ ក្មេងប្រុសជំទង់រូបនោះ ក៏បានព្យាយាមរត់គេចខ្លួនឡើងគោកបានសម្រេច ដោយទទួលរងរបួសក្បាល ក៏ដូចជាដៃជើងចេញឈាមផងដែរ។ ភ្លាមៗនោះ មិត្តភក្កិរបស់គេដែលមានឈ្មោះថា Mark  O'-Shea បានរត់ទៅការិយាល័យមន្រ្តីព្រៃឈើ ដើម្បីសុំការអន្តរាគមន៍។ បន្ទាប់ពីមានការជួយសង្គ្រោះ ក្មេងប្រុសជំទង់រូបនោះ  ក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យ  ដើម្បីធ្វើការសម្រាកព្យាបាលមុខរបួស៕

ដោយ ៖ រិទ្ធីប្រភព ៖ huffingtonpost