បច្ចុប្បន្ននេះស្រី្តនោះសាក់បានចំនួន ៨៥ភាគរយ នៃសារពាង្គកាយហើយ....
ស្រី្តម្នាក់ឈ្មោះ Jacqui Moore មកពី Oxford ប្រទេស អង់គ្លេស បានលែងលះគ្នាជាមួយប្តី
របស់គាត់នៅឆ្នាំ ២០០៣ ហើយគាត់បានកំណត់ថា នឹងចាក់សាក់ពេញរាងកាយរបស់គាត់
ដើម្បី អបអរសាទរ ការលែងលះនេះ ។ អ្នកដែលទទួលភារកិច្ចចាក់សាក់អោយស្រ្តីនោះ
មិនមែនជាអ្នកណាផ្សេងទេ គឺជាមិត្តប្រុសថ្មីរបស់គាត់នេះឯង ។

គាត់បាននិយាយថានឹងសាក់ ១០០ភាគរយ នៅលើសារពាង្គកាយរបស់គាត់ ដែលពេល
នេះគឺបាន ៨៥ ភាគរយហើយ ១៥ភាគរយទៀតគាត់នឹងសាក់បន្តនៅពេលខាងមុខ ។

ស្រ្តី Jacqui Moore មានអាយុ ៤១ឆ្នាំ បានលែងលះជាមួយស្វាមី បន្ទាប់ពីបានរស់នៅជាមួយ
គ្នាអស់រយៈពេល ៧ឆ្នាំ ។ បន្ទាប់ពីបានលែងលះគ្នារួចមក ស្រ្តីនោះក៏បានចាប់ចិត្តស្រលាញ់
បុរសចាក់សាក់ម្នាក់ឈ្មោះ Andreas Moore អាយុ ៤៥ឆ្នាំ ។ បច្ចុប្បន្នពួកគាត់មានកូនពីរនាក់
ផងដែរ ។ ស្រី្តនោះបានបញ្ជាក់បន្ថែមផងដែរថា ដំបូងឡើយគាត់គ្រាន់តែសាក់ជារូបតូចមួយ
ប៉ុណ្ណោះ នៅក្រោយពេលដែលលែងលះជាមួយអតីតស្វាមី ។ បន្ទាប់មកគាត់ក៏បានជួបជា
មួយ Andreas ហើយក៏បានស្រលាញ់គ្នាចាប់តាំងពីពេលនោះមក ហើយក៏បានសំរេចថានឹង
សាក់ពេញរាង្គកាយរបស់គាត់តែម្តង ។
Jacqui Moore និង មិត្តប្រុសថ្មីរបស់គាត់
បើទោះបីជាមានមតិជាច្រើនបានធ្វើការទិតៀនលើរូបភាពសាក់នេះ តែ Jacqui Moore បាន
និយាយថាវាស្អាត ហើយ គាត់កាន់តែមានការពេញចិត្តជាមួយរាងកាយរបស់គាត់ ។ កូន
ស្រីច្បងរបស់ Jacqui Moore ក៏បានចាក់សាក់ពីរនៅលើខ្លួនរបស់នាងផងដែរ ។
Jacqui Moore ជាអ្នកធ្វើសួន ម្នាក់ ហើយបុគ្គលិកនៅក្នុងសាលានោះក៏មិនមានមតិអ្វីចំពោះ
រូបសាក់របស់គាត់ផងដែរ ។
ជាមួយចំនួនរូបសាក់នេះ ជាធម្មតាត្រូវចំណាយប្រាក់ប្រមាណជា ១៣៤៤០ អឺរ៉ូ ស្មើនឹង
ប្រមាណជាជាង ពីរម៉ឺនដុល្លា អាមេរិច ។ តែស្រ្តី Jacqui Moore នេះមិនត្រូវបានធ្វើការ
ចំណាយសូម្បីតែមួយ សេន ព្រោះអ្នកដែលសាក់អោយគាត់គឺជាមិត្តប្រុសថ្មីរបស់គាត់ ៕
Jacqui Moore និង កូនស្រី
Jacqui Moore មុនពេលចាក់រូបសាក់
(ពី PLXH)
រដ្ឋា