ភ្នំពេញៈ អតីតតារាសម្តែង ស្រស់ស្អាតញញឹមបង្កប់មុនស្នេហ៍ នាង ខៀវ សុខារ៉ាវី បានបាត់មុខពីសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំ ធ្វើឲ្យទស្សនិកជន ជាច្រើនគិតថា តារាស្រីរូបនេះ បានសម្រេចចិត្ត បោះបង់អាជីពសិល្បៈ ទៅសម្ងំសាងគ្រួសារ ជាមួយបុរសសម្បូរទ្រព្យ នៅក្នុងគ្រួសារមួយរស់ នៅបែបអាថ៌កំបាំង មិនខ្វល់ខ្វាយ ពីកេរ្តិ៍ឈ្មោះ ឬក៏ចំណូល ពីសិល្បៈឡើយ ។

អស់រយៈពេលមិនតិចឆ្នាំទេ ដែលអតីតសម្ដែង អ្នកនាង ខៀវ សុខារ៉ាវី បានសម្រេចចិត្តចាកចេញ ពីសិល្បៈដោយ គ្មានមូលហេតុ និងអាថ៌កំបាំងជាទីបំផុត ក្រោយពីនាងបានផ្តាច់ទំនាក់ ទំនងជាមួយអតីត គូស្នេហ៍លោក ស៊ុក សុភា ក្នុងអំឡុងឆ្នាំ២០០៨។ ព័ត៌មាននេះលេចឮ មិនទាន់បានប៉ុន្មានផង អ្នកនាង សុខារ៉ាវី ក៏បានបាត់មុខ ពីសិល្បៈដូចគ្នា ដោយកន្លងមក ធ្លាប់មានប្រភព ពីក្រុមគ្រួសារនាង បង្ហើបប្រាប់ថា ឈប់ពីសិល្បៈទៅរៀបការ ជាមួយស្វាមី ជាអ្នកមានទ្រព្យស្តុក ហើយបញ្ចប់សិល្បៈ នៅពេលរៀបការរួច ពោលនាង និងស្វាមីមាន គម្រោងចាកចេញ ទៅរស់នៅក្រៅប្រទេស ។

ប៉ុន្តែរឿងរ៉ាវស្នេហា ដែលគ្មានចំណង អាពាហ៍ពិពាហ៍ច្បាស់លាស់ និងគ្មានភាពបើកចំហររបស់ អ្នកនាង ខៀវ សុខារ៉ាវី មិនបានស្ងប់ស្ងាត់ ទៅតាមការបញ្ចប់អាជីព សិល្បៈរបស់នាងឡើយ ផ្ទុយទៅវិញពាក់ព័ន្ធ នឹងជីវិតឯកជនរបស់នាង ត្រូវក្លាយជា រឿងរ៉ាវអាថ៌កំបាំង ស្របពេលមាន ព័ត៌មានផ្សាយថា នាងលួចមាន ទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយបុរសសម្បូរទ្រព្យ មានងារជាឧកញ៉ា ចាយលុយមិនអស់ ដែលមានប្រពន្ធកូនរួចទៅហើយ ។ បុរសមានងា ជាឧកញ៉ានោះ បានព្យាយាម ទំនុកបម្រុងនាងគ្រប់យ៉ាង ទិញផ្ទះ រថយន្ត និងសម្ភារៈ ពេញនិយមជាច្រើន ដោយគ្រាន់តែប្តូរមក វិញត្រឹមតែឲ្យនាង ចាកចេញពីវិស័យសិល្បៈ ទៅសាងជីវិតឯកជន រស់នៅជាមួយគ្នា និងកូនប្រុសបណ្តូលចិត្តរបស់ពួកគេ ទាំងពីរនាក់តែប៉ុណ្ណោះ ។

ដោយឡែកថ្មីៗនេះ ស្រាប់តែទស្សនិកជន បានឃើញវត្តមានអតីតតារាស្រីរូបស្រស់ សម្ដីផ្អែមស្រទន់ អ្នកនាង ខៀវ សុខារ៉ាវី បង្ហាញមុខមាត់ នៅក្នុងកម្មវិធី របស់អ្នកសិល្បៈជាថ្មីម្តងទៀត ធ្វើឲ្យមជ្ឈមដ្ឋាន អ្នកតាមដានសិល្បៈ និងជាអ្នកគាំទ្រនាង មានការភ្ញាក់ផ្អើល និងរំពឹងថា តារាស្រីរូបនេះ វិលមកចាប់អាជីព ចាស់សារជាថ្មី ក្រោយពីឈប់ពីសិល្បៈ អស់មួយខ្យល់ធំ ។

ពាក់ព័ន្ធនឹងការរំពឹងទុក របស់មហាជននេះ LookingTODAY មិនអាចទាក់ទង ទៅសុំការបំភ្លឺពី ស្រីស្អាតទម្រង់មុខមូល ខៀវ សុខារ៉ាវី បានទេ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣នេះ ប៉ុន្តែមានប្រភពនៅជិតខ្លួន នាងម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់យ៉ាងខ្លីថា “អាវី គ្រាន់តែចេញ មុខចូលរួមកម្មវិធីសិល្បៈ ដែលជាមិត្តភក្តិចាស់ ។ ម្យ៉ាងទៀតពេលនេះ នាងទំនេរ ហើយមានអ្នក អញ្ជើញចូលរួមកម្មវិធី នាងក៏ទៅចូលរួម ក្នុងនាមជាអ្នកសិល្បៈស្គាល់គ្នា។ ប៉ុន្តែការបង្ហាញមុខចូលរួមនេះ មិនមែនមានន័យថា អាវី វិលមកចាប់ អាជីពសិល្បៈវិញទេ ហើយអាវី ក៏គ្មានបំណង មកចាប់ផ្តើមជាថ្មី ក្នុងសិល្បៈវិញដែរ ព្រោះថាជីវិតនាង រស់នៅយ៉ាង សុខស្រួល លុយចាយ មិនអស់មានរឿងអី ត្រូវខ្វល់ទៀត...? ” ៕

width=500

width=500

width=500

width=500

width=500

width=500

 

ដោយ ៖ LookingTODAYផ្តល់សទិ្ធដោយ ៖ ដើមអំពិល