ចិន៖ តាមការអោយដឹងពីគេហទំព័រ China daily កាលពីព្រឹកថ្ងៃទី ២៦ កញ្ញា ម្សិលមិញនេះ បានអោយដឹងថា មានបុរសម្នាក់ទៀតហើយ ដែលបានស្លាប់ដោយសារ រថយន្ដធ្វើថ្នល់ ក្នុងប្រទេសចិន។

width=457

គួររំលឹកផងដែរថា រយៈថ្មីៗកន្លងទៅនេះ មានប្រជាពលរដ្ឋជាច្រើននាក់ណាស់ ដែលបានបាត់បង់ជីវិត ដោយសាររថយន្ដ ឬរ៉ូឡូធ្វើថ្នល់។ បញ្ហាទាំងអស់នេះ បានធ្វើអោយប្រជាពលរដ្ឋរាប់រយនាក់ ចេញមកតវ៉ាដល់រដ្ឋាភិបាលចិន ធ្វើយ៉ាងណា ជំរុញអោយអ្នកបើកបរទោចក្រយានយន្ដទាំងនោះ អោយមានការគោរពដល់ប្រជាពលរដ្ឋ ដែលមានទីលំនៅ រស់នៅជិតការដ្ឋានសាងសង់ផ្លូវផង។ ម៉្យាងវិញទៀតប្រជាពលរដ្ឋក៏បានស្នើរសុំ អោយរដ្ឋាភិបាល ផ្ដល់នូវសំណងដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះផង។

width=457

width=457

គូរបញ្ចាក់ជាថ្មីផងដែរថា បុរស់ដែលបានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថា្នក់នេះ គឺមានឈ្មោះថា He Zhi Hua មានស្រុកកណើតនៅភូមិ Changsha ខេត្ដ Hunan ។ តាមការអោយដឹងពីប្រជាពលរដ្ឋក្នុងតំបន់នោះ បានអោយដឹងថា បុរសនោះបានសា្លប់យ៉ាងអណោចអធមបំផិត ខណៈរថយន្ដធ្វើថ្នល់ (រ៉ូឡូ) បានកិនចំពាក់កណ្ដាលខ្លួនគាត់តែម្ដង៕

ដោយ៖ រក្សាប្រភព៖ chinadaily