អាមេរិក៖ អោយតែមកដល់ថ្ងៃទី ១១ ខែកញ្ញ ប្រជាពលរដ្ឋអាមេរិកភាគច្រើន ហាក់បីដូចជាមិនអាចបំភ្លេចបាន នៅថ្ងៃសោកនាដកម្មដ៏ធំមួយ ដែលយន្កហោះក្រុមអៃកៃដា បានបើកបុកកម្ទេច អាគារពាណិជ្ជកម្មពិភពលោក (World Trade Center) សហរដ្ឋអាមេរិក។

width=458

លោក Randy Scott ដែលជាជនរងគ្រោះម្នាក់ ដែលបានជាប់ក្នុងអាគារនោះ ខណៈដែលយន្ដហោះក្រុមអៃកៃដា បានបើកបុកកម្ទេចអាគារពាណិជ្ជកម្ម។ គាត់បាននិយាយថា ក្នុងថ្ងៃនោះ នៅជាន់ទី ៨៤គឺមានមនុស្សតែ ១២ នាក់ប៉ុណ្ណោះ ដែលបូករូមទាំងគាត់ផងដែរ។​ ជាអកុសលមនុស្សចំនួន ១១​នាក់ត្រូវបានស្លាប់ ពោលគឺសល់តែគាត់ម្នាក់ប៉ុណ្ណោះ។ គាត់បានបន្ដថា គាត់ពិតជាសំណាងណាស់ ដែលបានមកជូបប្រពន្ធកូនគាត់វិញ។width=458លោក Scott និងក្រុមគ្រូសារលោក Scott បានបន្ថែមថា បន្ទាប់ពីថ្ងៃនោះមក គាត់បានសរសេរអក្សរ មួយឃ្លានៅជាប់នឹងក្ដាខៀនរបស់គាត់ ហើយបានបិទជាប់នៅនឹងជញ្ជាំងផ្ទះ ដោយចាត់ទុកថា វាជាការរំលឹក នៃការរស់ឡើងវិញ ជាលើកទី ២របស់គាត់។ ឃ្លានោះគឺ 84th floor West of fice 12 people Trapped ។width=457 

ដោយ៖ នារីប្រភព៖ nydailynews