អត្ថបទរូបភាព ៖ ជាការពិត កាលពីពេលកន្លង ប្រិយមិត្ត មិត្តអ្នកអានធ្លាប់បានទស្សនារួចមកហើយស្តីពី ព័ត៌មានមួយចំនួនទាក់ទិននឹង អត្ថបទរូបភាព ដូច្នេះ ឆ្លៀតក្នុងឧកាសនេះជាថ្មីម្តងទៀត គេហទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំ សូមនាំអារម្មណ៍ទស្សនិកជន ក៏ដូចជាប្រិយមិត្ត មិត្តអ្នកអាន ងាកក្រឡេកមកមើល នូវព័ត៌មានរូបភាព ស្តីពី កំពូលក្រុមមនុស្ស ធ្វើការវះកាត់កែសម្ភស្សប្លែកៗ បែបឆ្គួតៗ អោយដូចទៅនឹងនិមិត្តរូបរបស់ខ្លួន ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបណ្តារូបភាពមួយចំនួន ដែលមានជាបន្តបន្ទាប់នៅខាងក្រោមនេះបន្តិចទៅ ៖
លោក Gavin Paslow វ័យ ៣៩ ឆ្នាំ ចំណាយលុយដល់ទៅ £3,552 ដើម្បីធ្វើការវះកាត់អោយដូចទៅនឹងមនុស្សបិសាច (Devil) ។
មិនមែនជាកូនភ្លោះនោះទេ តែជាម្តាយនឹងកូនឈ្មោះ Janet និង Jane Cunliffe ។ស្រ្តីជាម្តាយ ចំណាយលុយដល់ទៅ ១៣,០០០ ដុល្លារ ដើម្បីធ្វើការវះកាត់អោយដូចទៅនឹងកូនស្រីរបស់ខ្លួន។
ស្រ្តីជាម្តាយកូនបី ជនជាតិអង់គ្លេស ឈ្មោះ Miki Jay ហ៊ានធ្វើការវះកាត់អោយដូចទៅនឹងតារាចម្រៀង Pop ល្បីឈ្មោះ Michael Jackson ដោយចំណាយលុយដល់ទៅ ១៦,០០០ ដុល្លារឯណោះ
លោកស្រី Sarah Burge វ័យ ៤៩ ឆ្នាំ ហ៊ានចំណាយលុយដល់ទៅ £539,500 ក្នុងការវះកាត់កែសម្ភស្ស អោយដូចទៅនឹងកូនតុក្តតាពិតៗ ។
ដោយ ៖ ពិសី