បើតាមប្រភពពីគេហទំព័របច្ចេកវិទ្យា GsmArena បានឲ្យដឹងថា Samsung ទើបតែធ្វើការបង្ហាញ ខ្លួន Galaxy S4 វើហ្សិន Crystal (មានបំពាក់គ្រាប់ត្បូងចរណៃ)។ បច្ចុប្បន្នស្មាតហ្វូននេះ បាន ដាក់ឲ្យធ្វើ ការកុម្មង់ទិញ នៅលើគេហទំព័រ របស់ Samsung នៅប្រទេសថៃ។​

Samsung បានធ្វើការផ្គត់ផ្គង់ Galaxy S4 វើហ្សិន Crystal តែចំនួន ៣៥០០ គ្រឿងប៉ុណ្ណោះ នៅលើ ទីផ្សារប្រទេសថៃ ហើយមិនទាន់បង្ហាញផលិតនេះ នៅតាមទីផ្សារដទៃផ្សេងទៀត ឡើយ។ Galaxy S4 វើហ្សិន Crystal នេះមានពណ៌ស (ប្រើ CPU Exynos 5), និងត្រូវបានបិទភ្ជាប់ជាមួយ នូវបណ្តា គ្រាប់ Crystal  Swarovski ដ៏ប្រណិត នៅផ្នែកសំបកខាងក្រោយ។

/

សម្រាប់តំលៃលក់នៃ ស្មាតហ្វូនដ៏ប្រណិតនេះ លើទីផ្សារប្រទេសថៃ បច្ចុប្បន្នមានតំលៃ ៦៣០ ដុល្លារ ដែលមានតំលៃថ្លៃជាង កំរិតតំលៃ ៥៤០ ដុល្លារ ដែលអតិថិជន ត្រូវចំណាយដើម្បីទិញ Galaxy S4 វើហ្សិនធម្មតា នៅប្រទេសថៃ៕ 

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងទៀត៖

- LG នឹងបង្ហាញ G2 mini នៅពិព័រណ៌ CES 2014: អេក្រង់ 4,7; Snapdragon 800; RAM 2GB
- Microsoft ត្រូវបានរំពឹងថា នឹងវ៉ាឈ្នះ Apple ក្នុងរយះពេល ៣ឆ្នាំ ខាងមុខទៀត
- វីដេអូ Concept iPhone 6 មានអេក្រង់៣ជ្រុង មានភ្លើងសញ្ញាណលោត ត្រង់កន្លែងដោតសាកថ្ម

ប្រែសម្រួល៖ សិលាប្រភព៖ vreview