ថ្មីៗនេះ ក្នុងវិស័យរចនាម៉ូដែលទូរស័ព្ទ មានការចាប់អារម្មណ៍ជាខ្លាំង នៅពេលបណ្ដារូបភាពយ៉ាងស្រស់ស្អាតនៃ Concept iPhone 7 ដែលជាគំនិតស្រមៃរបស់អ្នករចនា Yasser Farahi ត្រូវបានគេចុះផ្សាយជាបន្តបន្ទាប់លើបណ្ដាញសារព័ត៌មាន។

iPhone 7 ក្នុងគំនិតស្រមៃរបស់អ្នករចនា Yasser Farahi ពិតជាស្រស់ស្អាត និងមានច្រើនពណ៌សម្រាប់ជ្រើសរើស ប៉ុន្ដែ ទម្រង់នៃរចនារូបរាង នៅតែមានលក្ខណៈស្រដៀងនឹង iPhone 6 ដោយមានជ្រុងកោង និងរូបរាងស្ដើងដ៏ទន់ភ្លន់។ ក្រៅពីនេះ iPhone 7 របស់ Yasser Farahi ក៏ត្រូវបានបំពាក់នូវអេក្រង់ sapphire ដែលមានភាពរឹងមាំ ហើយរីសូលូសឹនរបស់វា ត្រូវបានដំឡើងដល់កម្រិត Full HD ពោលគឺប្រហាក់ប្រហែលនឹងហ្វាប្លេត iPhone 6 Plus។ ដូច្នេះហើយ ដង់ស៊ីតេរូបភាពរបស់វា ឡើងដល់ 401ppi ដែលនាំមកនូវរូបភាពដ៏ច្បាស់ ត្រជាក់ភ្នែក។

Yasser Farahi ថ្លែងថា iPhone 7 នឹងដំណើរការដោយឈីប A10 និងមានការមេរ៉ាក្រោយ ១២មេហ្គាភិកសេល ប៉ុន្ដែ អ្នករចនារូបនេះ បានដោះស្រាយនូវបញ្ហាកាមេរ៉ាលយនៅលើ iPhone បច្ចុប្បន្ន។ ក្រៅពីនេះ ខ្សែគំនូសអង់តែន នៅផ្នែកខាងខ្នងទូរស័ព្ទ ក៏ត្រូវបាន Yasser Farahi បំបាត់ចោលទាំងស្រុង។ ជាងនេះ iPhone 7 របស់ Yasser Farahi មានរហូតដល់ ៥ពណ៌ ជួយឱ្យអ្នកប្រើប្រាស់ មានជម្រើសច្រើន។

មិនត្រឹមតែប៉ុណ្ណោះ លោក Yasser Farahi ថែមទាំងនាំមកនូវកំណែ iOS 10 ដែលមានលក្ខណៈថ្មីប្លែកភ្នែក ដើម្បីបង្កើននូវភាពស្របគ្នា ជាមួយនឹង iPhone 7 ។ សូមអញ្ជើញមិត្តអ្នកអាន មកទស្សនាបណ្ដារូបភាពបន្ថែម ដ៏ស្រស់ស្អាតរបស់ iPhone 7 ដូចខាងក្រោម ៖







ប្រែសម្រួលដោយ ៖ តារាប្រភព ៖ businessinsider