ការទាត់បាល់ពិន័យ Freekick គឺពិតជាការទាត់មួយ ដែលមានការលំបាក ដោយសារតែមានរនាំងការពារពីគូបដិបក្ស ហើយក៏ត្រូវលេងក្បាច់ ញាក់ច្រើនដែរ ដើម្បីអោយអ្នកចាំទី បាក់ចង្កេះហក់ចាប់បាល់មិនបាន ។នៅក្នុងការប្រកួតបាល់ទាត់មួយ រវាងក្រុម Rot-Weiss Essen និង Wattenscheid ទស្សនិកជនបានក្លាយជាសាក្សីនៃ ការទាត់បាល់ Freekick ដ៏អស្ចារ្យមួយក្នុងពេលប្រកួតនោះ ។ ក្នុងនាទីទី ៨១ ដែលលទ្ធផលគ្រាប់បាល់ ១ ទល់ ២ ក្រុមម្ចាស់ផ្ទះ Rot-Weiss Essen ទទួលបានបាល់ពិន័យមួយគ្រាប់ ដែលនៅជិតហ្គោនបំផុត ។ ជាធម្មតាអ្នកចាំ ឬបន្លំទាត់ Freekick មានតែ ២ទៅ ៣ នាក់ប៉ុណ្ណោះ តែលើកនេះក្រុម Rot-Weiss Essen ឈរបន្លំបញ្ឆោតអ្នកចាំទី ដល់ទៅ ៦នាក់ ។ គ្រាន់តែផ្លុំកញ្ចែភ្លាម គេឃើញមានកីឡាករទាំង ៦ នាក់នោះរត់ច្រេញច្រុំ បន្លំអ្នកចាំទីឡើងវិលក្បុង រំពេចនោះកីឡាករម្នាក់ ដែលឈរនៅស្ងៀមក្រោយគេ ស៊ុតមួយជើង ដែលធ្វើអោយអ្នកចាំទី មើលមិនដឹងឡើយ ។ជាលទ្ធផល ក្រុមម្ចាស់ផ្ទះ Rot-Weiss Essen ស្មើជាមួយក្រុម Wattenscheid ក្នុងពិន្ទុគ្រាប់បាល់២ ទល់ ២ ៕

ដោយ ៖ កុសលប្រភព ៖ youtube