តើលោកអ្នកចង់ថែរក្សា សម្រស់សុខភាពរបស់លោកអ្នក ឱ្យស រលូន និង នៅក្មេងដែរឬទេ?ពិតណាស់  សម្រស់ស្រស់ស្អាត  និង  ភាពសុខភាព  គឺជាគោលបំណងរបស់មនុស្សគ្រប់រូបមិនថាបុរស ឬស្រ្តីនោះទេ។ ខាងក្រោមនេះ ជាប្រភេទអាហារមួយចំនួនដែលអ្នកគួរតែជៀសវាង ដើម្បីរក្សាសុខភាពសម្រស់ របស់អ្នកឱ្យ ស្រស់ស្អាត និង នៅក្មេង។

/

១/​ ស្ករ៖ ជាវត្ថុធាតុផ្អែមម្យ៉ាង ដែលធ្វើឱ្យកើនឡើង   នូវកម្រិកជាតិ glucose និង glycationខ្ពស់ អាចបង្កឱ្យ   មានជំងឺទឹកនោមផ្អែម  ធ្វើឱ្យស្បែកមានសុខភាពមិនល្អ    បាត់សម្រស់ដ៏ស្អាតរបស់អ្នក និង បង្កឱ្យមានជំងឺផ្សេងៗ ប្រសិនជាអ្នកបរិភោគច្រើនពេក។width=500២/ ខ្លាញ់ឆ្អែត(សាច់ដែលមានជាប់ខ្លាញ់ច្រើន)៖  ការបរិភោគសាច់ដែលជាប់ខ្លាញ់ច្រើនអាចធ្វើឱ្យប្រព័ន្ធ ការពារក្នុងខ្លួនរបស់ចុះខ្សោយ ឡើងសំពាធឈាម  រលាកស្បែក និង ឆាប់ចាស់។ ជាពិសេស ធ្វើឱ្យសម្រស់ស្បែកមុខ របស់អ្នក កាន់តែចាស់ជរា ពីមួយថ្ងៃទៅថ្ងៃ។width=500៣/ អាល់កុល (ស្រា)៖ ការទទួលទានស្រា ដែលមានជាតិអាល់កុលច្រើន អាចបណ្តាលឱ្យសិរីរាង្គកាយរបស់អ្នកចុះទ្រុឌទ្រោម   និង  ធ្វើឱ្យស្បែករបស់អ្នក   វិវឌ្ឈន៍ទៅរកភាពចាស់ជ្រីជ្រួញ មុនអាយុ។

ដូច្នេះ សូមថែរក្សាសុខភាព របស់អ្នកឱ្យបានល្អ ដោយចេះជ្រើសរើសនូវប្រភេទអាហារណាដែលល្អ សំរាប់សុខភាព និង ទទួលទានទៅតាមការណែនាំ   របស់លោកវិជ្ជបណ្ឌិត  ដើម្បីកំណត់នូវរបបអាហារ កុំទទួលទានច្រើន លើសកម្រិត៕

ដោយ៖ វណ្ណៈប្រភព៖ swansonvitamins