ម្ចាស់សត្វចិញ្ចឹមភាគច្រើន​ មានអារម្មណ៏សោកស្តាយ និងមិនចង់ឃ្លាតឆ្ងាយពីពួកវាក្រោយពីវាបានស្លាប់​ ដែលហេតុនេះបានធ្វើអោយឆ្មាមួយក្បាលដែលមានឈ្មោះOrville ដែលមានឈ្មោះស្រដៀងទៅនិងអាកាសយានិក Orville Wright បានក្លាយទៅជាយន្តហោះឆ្មា ក្រោយពីវាត្រូវបានឡានបុក។ ///វិចិត្រករជនជាតិហូឡង់ដែលមានឈ្មោះ Bart Jansen បាននឹកឃើញគំនីតនេះឡើងដោយយកឆ្មារបស់គាត់ឈ្មោះ Orville ធ្វើជាយន្តហោះឆ្មាដោយមាន remote បញ្ជា​ ដែលការធ្វើបែបនេះអាចនិយាយបានថា គឺជាការច្នៃប្រឌិតមួយដ៏អស្ចារ្យដែលមានបំពាក់គ្រឿងយន្តជាប់ទៅនិងខ្លួនវា។ជាលទ្ធផល យន្តហោះឆ្មានេះត្រូវបានអោយឈ្មោះថា Orvillecopter ដែលឥលូវវាបានបង្ហាញខ្លួននៅឯមជ្ឍមណ្ឌលសិល្បៈ Kunstrai នាទីក្រុង Armsterdam ដែលអ្នកទស្សនាអាចមើលឃើញឆ្មាOrivlle ហោះនៅពីមុខលោកអ្នក។ លោក Jansen បាននិយាយថា៖​ Orvillecopter ត្រូវបានធ្វើឡើងដោយ​ គ្រឿងយន្តពាក់កណ្តាល និងសាកសពឆ្មារបស់ខ្ញុំពាក់កណ្តាល។ លោក Jansen ដែលជាផ្នែកមួយនៃសិល្បៈសម្ព័ន្ធ Generaal Pardon ក៏បាននិយាយបន្ថែមថា៖ ក្នុងអំឡុងពេលដែលខ្ញុំកំពុងមានភាពក្រៀមក្រំ ខ្ញុំក៏បានទទួលស្លាបចក្រ និងកង្ហារ ដែលពេលនោះគាត់ក៏បានបន្ថែមថា៖Orville និងក្លាយទៅជាបក្សី ដែលជាគំនិតច្នែប្រឌិតមួយក្រោយពីខ្ញុំបានទទួលវា៕ លើសពីនេះលោកអ្នក អាចទស្សនាវីដេអូឃ្លីប ដែលបង្ហាញពីការសាកល្បងហោះហើរជាលើកដំបូងរបស់Orvillecopter ទាំងអស់គ្នា៖

ដោយ ៖ មង្គលប្រភព ៖ dailymail