ខ្សែភាពយន្ដភាគថៃថ្មីខាងក្រោមនេះ នឹងចាក់បញ្ចាំង នៅក្នុងខែកញ្ញា និងខែតុលា​ ឆ្នាំ ២០២០ នេះ ដោយមានការចូលរួមសម្ដែងដោយតារាប្រកបដោយទេពកោសល្យ ។

ខ្សែភាពយន្ដ Kwam Song Jum See Jang

/

យោងតាមស្ថានីយ៍ទូរទស្សន៍ Thai TV3  ខ្សែភាពយន្ដភាគថ្មីរឿង “Kwam Song Jum See Jang” ដែលចូលរួមសម្ដែងដោយលោក Toey Pongsakorn និងកញ្ញា Toey Jarinporn នឹងចាក់បញ្ចាំង នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២០ នេះ ។

រឿង Fah Mee Tawan

/

យោងតាមប្រភពមួយ ខ្សែភាពយន្ដភាគថ្មីរឿង “Fah Mee Tawan” ដែលចូលរួមសម្ដែងដោយលោក Donut Phattharapon និងកញ្ញា Prapye Ramida នឹងចាក់បញ្ចាំង នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០ នេះ នៅលើកញ្ចក់ទូរទស្សន៍  Thai Channel 7 ។

រឿង Ngao Boon

/

ស្ថានីយ៍ទូរទស្សន៍ Thai Channel 7 បានរាយការណ៍ថា ខ្សែភាពយន្ដភាគថ្មីរឿង  “Ngao Boon” ដែលចូលរួមសម្ដែងដោយលោក  Om Akapan និងកញ្ញា Pim Pimprapa នឹងចាក់បញ្ចាំង នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២០ នេះ នៅលើកញ្ចក់ទូរទស្សន៍  ។

រឿង Pleng Ruk Chao Phraya

/

ខ្សែភាពយន្ដភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ ONE 31 រឿង “Pleng Ruk Chao Phraya” ដែលចូលរួមសម្ដែងដោយលោក  Ter Chantavit  និងកញ្ញា Maprang Alrisa នឹងចាក់បញ្ចាំង នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០ នេះ ។  

រឿង Fai Gam Prae

/

ខ្សែភាពយន្ដរឿង “Fai Gam Prae” ដែលចូលរួមសម្ដែងដោយ  Chaiyapol, Aing Sittha, Marina Sadanan, និង Kaew Jarinya នឹងចាក់បញ្ចាំងនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ នៅលើកញ្ចក់ទូរទស្សន៍ GMM 25 ។

រឿង Roy Leh Marnya

/

ខ្សែភាពយន្ដភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 រឿង “Roy Leh Marnya” ដែលចូលរួមសម្ដែងដោយលោក  Pope Thanawat និងកញ្ញា Bella Ranee  នឹងចាក់បញ្ចាំង នៅថ្ងៃទី ១3 ខែកញ្ញា ឆ្នាំ ២០២០  ៕