កញ្ញា Bella Ranee

/

 នៅក្នុងបញ្ជី កញ្ញា Bella Ranee ជាប់ចំណាត់ថ្នាក់ទី ១ សម្រាប់តួអង្គរបស់នាង នៅក្នុងខ្សែភាពយន្ដរឿង “Roy Leh Marnya” ។  មិនតែប៉ុណ្ណោះ នាងក៏ជាប់លេខរៀងទី២  តាមរយៈការសម្ដែងរបស់នាង នៅក្នុងខ្សែភាពយន្ដភាគរឿង “Buppesunnivas” ផងដែរ ។

កញ្ញា Mew Nittha

/

តាមរយៈតួអង្គរបស់នាង ដែលសម្ដែងនៅក្នុងខ្សែភាពយន្ដភាគរឿង “My Husband in Law” កញ្ញា Mew Nittha ជាប់លេខរៀងទី ៣ ។

កញ្ញា Yaya Urassaya

/

តារាស្រីប្រកបដោយទេពកោសល្យសម្ដែងមួយរូបទៀត នៅក្នុងបញ្ជី គឺកញ្ញា Yaya Urassaya  ។ នាងជាប់លេខរៀងលេខ ៤ សម្រាប់តួអង្គរបស់នាង នៅក្នុងខ្សែភាពយន្ដ “The Crown Princess”  និងជាប់លេខរៀងទី ៩ សម្រាប់ការសម្ដែងរបស់នាង នៅក្នុងខ្សែភាពយន្ដរឿង “Brother of The Year” ។

កញ្ញា Mai Davika

/

 តាមរយៈការសម្ដែងជាតួអង្គ ‘Tantawan’ នៅក្នុងខ្សែភាពយន្ដរឿង “My Ambulance: Ruk Chut Jai Nai Chuk Chern” កញ្ញា Mai Davika ជាប់លេខ ៥ ។

កញ្ញា Ice Preechaya

/

នៅក្នុងបញ្ជីផងដែរ កញ្ញា Ice Preechaya ជាប់លេខរៀងទី៦ សម្រាប់តួអង្គរបស់នាង នៅក្នុងខ្សែភាពយន្ដរឿង “Payakorn Sorn Ruk” ។

កញ្ញា Fern Nopjira

/

តាមរយៈការសម្ដែងដ៏ឆ្នើមរបស់នាង នៅក្នុងខ្សែភាពយន្ដរឿង “Huajai Sila” ជាប់លេខរៀងទី ៧ ។ ការចាត់ចំណាត់ថ្នាក់ Top 10 Actresses នេះ ធ្វើឡើងដោយ ផលិតកម្ម  Dim Sum Entertainment

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate