មានការល្បីតៗគ្នាថា LG បាននិងកំពុងធ្វើការផលិតស្មាតហ្វូនបត់(rollable) ពេលណាមួយនៅឆ្នាំនេះ ដូច្នេះ យើងមានក្ដីរំភើបណាស់ ដែលបានឃើញក្រុមហ៊ុននេះ បង្ហាញផលិតផលអនាគតរបស់ខ្លួន នៅក្នុងព្រឹត្ដិការណ៍ CES 2021 ឆ្នាំនេះ ។

/

គួរឱ្យស្ដាយមែនទែន  យើងពុំបានទទួលព័ត៌មានលម្អិតអំពីទូរសព្ទម៉ូដែលនេះនោះទេ។ ជាការពិតណាស់ វាពិបាកនឹងទទួលបានព័ត៌មានលម្អិតអំពីផលិតផលថ្មីប្លែកបែបនេះណាស់ ប៉ុន្ដែវាប្រហែលជាគ្មានបញ្ហាអ្វីនោះទេ ដែលគ្រាន់តែសន្មតថា ទូរសព្ទម៉ូដែលទំនើបនេះ នឹងមានវត្ដមាន នៅក្នុងទីផ្សារ នៅចុងឆ្នាំនេះ ។

យើងអាចគិតបកត្រឡប់ក្រោយទៅមើលការលេចព័ត៌មានអំពីស្មាតហ្វូន ដើម្បីទទួលបានគំនិតនៃរបៀប ដែលទូរសព្ទ LG បត់នេះ ដំណើរការ ។ យើងក៏សង្ឃឹមផងដែរថា TCL នឹងផលិតរួចរាល់នូវផលិតផលអេក្រង់បត់របស់ខ្លួន នៅចុងឆ្នាំនេះ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ GSMARENA