សហរដ្ឋអាមេរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន (Washington) បានប្រកាសយ៉ាងខ្លាំងថា អាមេរិកនឹងថ្កោលទោសដល់ស្ថានីយទូរទស្សន៍ជាតិ សេរី ខណះដែលស្ថានីយនេះ នៅតែមានការគាំទ្ររដ្ឋាភិបាលផ្ដាច់ការនិយម ដែលដឹកនាំដោយលោកប្រធានាតិបតី Bashar al-Assad ។ នេះបើតាមសេចក្ដីរាយការណ៍របស់លោក Jay Carney អ្នកគ្រប់គ្រងកិច្ចការសាធារណរបស់សេតវិមានរដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ សប្ដាហ៍នេះ។
គួររំលឹកដែរថា សង្គ្រាមនៅ សេរីបានអូសបន្លាយអស់រយះពេល ១៥ ខែមកហើយ ហើយនេះបានធ្វើអោយប្រជាជនស្លូតត្រង់រាប់លាននាក់បានបាត់បង់ជីវិត។ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ធ័ន្ទមួយចំនួនធំទៀត ត្រូវបានបំផ្លាញខ្ទេចខ្ទីគ្នានសល់។ វាជាក៏ពិតណាស់ដែលប្រទេសនេះកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់ពិភពលោក ជាពិសេសគឺសហរដ្ឋអាមេរិក។ 
អ្វីដែលអាមេរិកចោទសេរីនោះគឺថា៖ ថ្មីៗនេះក្រុមស្មាន់កំភើងរបស់ប្រទេស សេរី បានបាញ់ទៅលើអ្នកកាស្សែតចំនួន ៣ នាក់ និងសន្ដិសុខ ៤ នាក់ផ្សេងទៀតអោយស្លាប់។ តែអ្វីដែលមិនគួរអត់អោននោះគឺថា ទូរទស្សន៍ឯកជនរបស់ប្រទេសនេះបែរជាផ្សាយថា គ្នានរឿងអ្វីកើតឡើតទៅវិញ។ លោក Jay Carney បានអះអាងថា នេះជារឿងមួយដែលជួយលាក់បាំងឧក្រិដ្ឋកម្មសង្រ្គាមដែលគួរតែដាក់ទោសអោយធ្ងន់បំផុត។ ទោះជាយ៉ាងណាក្ដី លោកបានបន្ដថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលដឹកនាំដោយលោក បារ៉ាក់ អ៊ូបាម៉ា ( Barak Obama) នឹងយករឿងនេះទៅដោះស្រាយ នៅកិច្ចប្រជុំក្នុងទីក្រុង សឺណេវ (Geneva) ប្រទេស ស្វីសនៅខាងមុខ៕