ក្នុងពេលដែលកូរ៉េខាងជើងបានដាក់កាំជ្រូចបាញ់បង្ហោះផ្កាយរណបចូលទៅកន្លែងសម្រាប់បាញ់បង្ហោះរួចរាល់ហើយនោះ ពួកគេក៏បានអនុញ្ញាត់អោយក្រុមអ្នកយកព័ត៌មានអន្ដរជាតិចូលថតរូប និងយកព័ត៌មាននៅតំបន់ក្បែរទីតាំងកាំជ្រួច។

កាំជ្រួច Unha-3 ត្រូវបានដាក់នៅក្នុងកន្លែងសម្រាប់បាញ់បង្ហោះនៅឯស្ថានីយផ្កាយរណបSohae ក្នុងមជ្ឈមណ្ឌលអាកាស Tongchang-ri ក្នុងស្រុក Cholsan នៃភាគខាងជើងរបស់ខេត្រ Pyongan។ បន្ទាប់មក កូរ៉េខាងជើងក៏បានអនុញ្ញាត់អោយក្រុមអ្នកយកព័ត៌មានអន្ដរជាតិមកកាន់មជ្ឈមណ្ឌលអាវកាស Tongchang-ri ដោយចង់បង្អួតកាំជ្រួច Unha-3 ដែលនឹងត្រូវបានបាញ់បង្ហោះក្នុងពេលឆាប់ៗខាងមុខ។

ខណៈនេះដែរ នៅប្រទេសជប៉ុន និងកូរ៉េខាងត្បូងក៏មានការត្រៀមខ្លួនជាស្រេចដើម្បីទប់ទល់នឹងកាំជ្រួចរបស់កូរ៉េខាងជើង ប្រសិនវាចូលមកក្នុងដែនដីរបស់ខ្លួន។

/

/

/

/

/

ក្រុមអ្នកបច្ចេកវិទ្យាកូរ៉េខាងជើងកំពុងធ្វើការនៅក្នុងមជ្ឈមណ្ឌលផ្កាយរណប​ Sohae ។

/

ក្រុម​មន្ដ្រីកូរ៉េខាងជើងជាច្រើនរូប រួមនឹងក្រុមអ្នកយកព័ត៌មានអន្ដរជាតិ ចំនួន ៣០នាក់វិលត្រឡប់ពីតំបន់បាញ់បង្ហោះផ្កាយរណប បន្ទាប់ពីទស្សនា និងយកព័ត៌មានដ៏កម្រដែលត្រូវបានអនុញ្ញាតដោយក្រុង Pyongyang ។

/

ផែនទីបង្ហាញពីដំណើររបស់កាំជ្រួចកូរ៉េខាងជើង និងការដាក់ពង្រាយនាវា កាំជ្រួចបាញ់ស្កាត់របស់ជប៉ុន និងកូរ៉េខាងត្បូង។

កូរ៉េខាងត្បូងបានដាក់ពង្រាយនាវាចម្បាំង Aegis របស់ខ្លួន ខណៈដែលជប៉ុនក៏បានប្រើប្រាស់នាវាប្រភេទនេះដើម្បីត្រៀមខ្លួននៅប្រជុំកោះភាគខាងត្បូង ទន្ទឹមនឹងនេះ ក៏បានបញ្ចេញប្រព័ន្ធ កាំជ្រួចបាញ់ស្កាត់ PAC-3 និងទាហានទាំងនៅក្នុងក្រុង Tokyo និងនៅកោះភាគខាងត្បូងនៃ ប្រទេស៕

ដោយ ៖ សូរីយ៉ាប្រភព ៖ VE