ព័ត៌មានអន្តរជាតិ  ៖  គេហទំព័រសកលវិទ្យាល័យចិន  បានគាំង ខណៈពេលដែលមានអ្នកចូលទស្សនាច្រើនពេក បន្ទាប់ពីរូបថតនិស្សិតស្រីស្រស់ស្អាតម្នាក់ ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់បញ្ចប់ការសិក្សាបង្ហោះចូលទៅក្នុងនោះ  នេះបើតាមការអោយដឹង    ពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។

width=446

ទន្ទឹមនឹងនេះ  បើយោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន  Shanghaiist អោយដឹងថា យុវតី  ដែលជានិស្សិតស្រីស្រស់ស្អាតរូបនោះ មានឈ្មោះថា  Kang Kang  មកពីសកលវិទ្យាល័យ Renmin University ប្រទេសចិន ត្រូវបានគេទទួលស្គាល់ថា ជានិស្សិតស្រីស្រស់ស្អាត ប្រចាំសកលវិទ្យាល័យ។

width=446

យ៉ាងណាមិញ   បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន  ពីទីភ្នាក់ងារសារព័ត៌មាន South China Morning  Post  អោយដឹងថា  ក្រុមមនុស្សមួយចំនួន មានការសង្ស័យថា​  ការបង្ហោះរូបនិស្សិតស្រីស្រស់ស្អាត   ចូលទៅក្នុងគេហទំព័រ   សកលវិទ្យាល័យនេះ  ទំនងជាចង់ទាក់ទាញមិត្តៗនិស្សិតដទៃទៀត អោយមកសិក្សានៅក្នុងសកលវិទ្យាល័យមួយនេះ៕

ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន