គ្រោះថ្នាក់ ៖  បើយោងតាមរបាយការណ៍  ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស  ដេលីម៉ែល នាពេលកន្លងទៅថ្មីៗនេះ អោយដឹងថា លោកយាយជនជាតិចិន ដែលមានជម្ងឺខាងសតិ ត្រូវបានរកអោយឃើញថា យកកូនកាំបិទចាក់ដោតចំលលាដ៍ក្បាលរបស់ខ្លួនឯង។

/

លើសពីនេះទៅទៀត​  របាយការណ៍ដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា លោកយាយដែលមានសតិមិនល្អរូបនេះ​ មានឈ្មោះថា Zhang Lan ជាពលរដ្ឋរស់នៅខេត្ត Gansu ភាគពាយព្យប្រទេសចិន ហើយនាពេលថ្មីនេះត្រូវបានរកអោយឃើញថាគាត់បានយកកូនកាំបិទចាក់ដោតលលាដ៏ក្បាលខ្លួនឯង  ខណៈពេលដែលសមាជិកក្រុមគ្រួសាររបស់គាត់ មិនបានតាមដានអោយបានជាប់។

/

ភ្លាមៗនោះ   លោកយាយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Lanzhou   ដើម្បីធ្វើការសង្គ្រោះបន្ទាន់   តែសំណាងល្អ  ក្រុមវេជ្ជបណ្ឌិត  បានប្រឹងប្រែងអោយអស់ពីលទ្ទភាពក្នុងការវះកាត់យកចេញនូវកាំបិទ ដែលដោតជាប់ទៅនឹងលលាដ៏ក្បាលរបស់គាត់ ជម្រៅ ៥ អ៊ីង (inch) ដោយទទួលបានជោគជ័យ ដែលក្រោយមកត្រឹមតែរយៈពេល ៥ ថ្ងៃ គាត់ក៏អាចត្រលប់ទៅសម្រាកនៅផ្ទះវិញបានជាធម្មតា៕

ដោយ​ ៖ រិទ្ធីប្រភព ៖ Happens