រដ្ឋ Florida : យោងតាម ប្រភពព័តមានពី Mirror News បានឲ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ Deborah Ann អាយុ ៣៧ឆ្នាំ បានចាក់មិត្តប្រុស របស់ នាងគឺលោក Willie Butler នឹងកាំបិតនៅ អាគារដែលពួកគេ រស់នៅក្នុង រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដោយសារតែ លោក Butler បានផោម ដាក់មុខរបស់នាង។

ពីដំបូង ពួកគេបាន ឈ្លោះគ្នាពីបញ្ហាលុយកាក់ ក្រោយមក Ann បានចូលផ្ទះបាយ ហើយលោក Butler ក៏ចូលតាម ក្រោយ និងស្រាប់តែបាន បញ្ចេញខ្យល់ទៅលើមុខ របស់នាង ធ្វើឲ្យ Ann មាន ការខឹងសម្បារយ៉ាងខ្លាំង ក៏យកកាំបិត មកចាក់ពោះលោក Butler តែម្តង។ ប៉ូលីសក៏បានមកដល់តាមការរាយការណ៍ របស់អ្នកបានឃើញ លោក Butler ខ្ទប់មុខរបួសដើរចេញ មកមុខផ្ទះ និងបានចាប់ខ្លួននាង Ann ទៅ

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល