ទូរស័ព្ទឆ្លាតវៃ iPhone 6 នៅតែជាផលិតផលដែលមានភាពអាថ៌កំបាំងបំផុត ដូច្នេះ មានសំនួរ ជាច្រើន ត្រូវបានលើកឡើង ប៉ុន្ដែ សំនួរទាំងនោះ គេនឹងមិនអាចរកឃើញចម្លើយពិតប្រាកដនោះទេ រហូតដល់ថ្ងៃ Apple ចេញមុខ ឧទ្ទេសនាម។

/

យោងទៅតាមប្រភពព័ត៌មានថ្មីបំផុត ពីក្រុមអ្នកស្រាវជ្រាវ ឱ្យដឹងថា ក្រុម​ហ៊ុន Apple មិនសូវជាចាប់អារម្មណ៍ប៉ុន្មាន ក្នុងការប្រើប្រាស់អេក្រង់ប្រភេទ sapphire សម្រាប់ iPhone 6 កំណែ 4.7 inch ។ និយាយឱ្យត្រឹមត្រូវជាងនេះ គឺថា ពួកគេមិនអាចធ្វើទៅបាន ពីព្រោះតែផលិតផល iPhone 6 ប្រើប្រាស់អេក្រង់ខ្នាតធំ និងមានចំនួនច្រើនពេក។

/

ឧទាហរណ៍ ប្រសិន Apple ប្រើប្រាស់អេក្រង់ sapphire សម្រាប់ iPhone 6 កំណែ 4.7 inch ដែលនឹងត្រូវបង្ហាញខ្លួនក្នុងខែកញ្ញា នោះ វាគួរណាស់តែក្រុមហ៊ុនផ្គត់ផ្គង់ដែលជាដៃគូរបស់ Apple បញ្ជូនវត្ថុធាតុអេក្រង់នេះ មកឱ្យ Apple តាំងពីចុងខែមិថុនា ដូច្នេះ ក្រុមអ្នកវិភាគជឿថា ប្រការដែល iPhone 6 កំណែ 4.7 inch ប្រើអេក្រង់ sapphire គឺជារឿងមិនអាចទៅរួច។ ប៉ុន្ដែ បើសិនណាជា iPhone 6 ប្រើអេក្រង់ sapphire នោះវាប្រហែលជាកើតមានឡើងចំពោះតែ កំណែ 5.5 inch ដែលនឹងបង្ហាញវត្តមានក្នុងខែធ្នូ ឆ្នាំ ២០១៤ ឬដើមឆ្នាំក្រោយ។

/

អេក្រង់ sapphire អាច​មាន​នៅ​លើ​តែ​ iPhone 6 កំណែ 5.5 inch ប៉ុន្ដែ នឹងមាន​កំណត់

យ៉ាងនេះក្ដី មុននេះ ក៏មានប្រភពព័ត៌មានគួរទុកចិត្តមួយ បានបង្ហើបឱ្យដឹងថា iPhone 6 នឹងត្រូវ​បានបំពាក់អេក្រង់ sapphire ប៉ុន្ដែ ចំនួនមានកំណត់។ ជាងនេះ ក្រុម​ហ៊ុន Apple ក៏កំពុងតែធ្វើឱ្យសាធារណជន មាន​ការ​ចាប់អារម្មណ៍ច្រើនផងដែរ ទៅលើផលិតផលថ្មីមួយទៀតរបស់ខ្លួន នោះគឺ នាឡេកាឆ្លាតវៃ iWatch ក៏ប៉ុន្ដែ ពេលវេលាបង្ហាញខ្លួន ឬតម្លៃរបស់ឧបករណ៍នេះ នៅតែជារឿងអាថ៌កំបាំង ដូចអេក្រង់របស់  iPhone 6 ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Cnet