បើយោងតាមប្រភពសារព័ត៌មានមួយ បានចេញផ្សាយនូវព័ត៌មានប្លែកមួយដែលថា​ មាននារីវ័យ 28 ឆ្នាំម្នាក់ បានក្លាយទៅជាមនុស្សថ្លង់ ខណៈពេលដែលនាងមិនមែនជាមនុស្សថ្ងង់ពីកំណើតនោះទេ ពោលគឺ ​ បន្ទាប់ពីសត្វអណ្តើកមាសចូលទៅក្នុងត្រចៀករបស់នាងទៅវិញ។

គួររំឮកផងដែរថា បើយោងតាមរបាយការណ៍បានបង្ហាញអោយដឹងថា​ ស្រ្តីវ័យ 28 ឆ្នាំរូបនេះមានឈ្មោះថា  Danielle  ដែលបានរស់នៅក្នុងអង់គ្លេស  ហើយបើយោងតាមសម្តីរបស់នាងផ្ទាល់បាននិយាយថា កាលពីអំឡុង 3 ឆ្នាំមុន នាងមានអារម្មណ៍ថា ត្រចៀករបស់នាងកាន់តែឈឺទៅៗ  លុះក្រោយមក នាងក៏បានសំរេចចិត្តទៅជួបលោកវេជ្ជបណ្ឌិត ដើម្បីធ្វើការពិនិត្យនឹងព្យាបាល ។

width=491

តែបើតាមសម្តីរបស់លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា គ្មានមុខសញ្ញាអ្វីគួរអោយកត់សំគាល់នោះទេកាលដែលបានឮ សម្តីលោកវេជ្ជបណ្ឌិតដូច្នេះហើយ  Danielle  មានអារម្មណ៍ថាធូរស្បើយបន្តិច ។ តែសុបិន្តអាក្រក់របស់នាងមិនបានបញ្ចប់នោះទេ ពោលគឺត្រចៀករបស់នាង ក្រោយមកនៅតែឈឺដដែល រហូតបណ្តាលអោយនាងក្លាយទៅជាមនុស្សថ្លង់ទៀតផង ហើយមូលហេតុដែលធ្វើអោយត្រចៀកនាងក្លាយទៅជាបែបនេះ  ក៏ដោយសារតែគេបានរកឃើញថា  សត្វអណ្តើកមាសបានរស់នៅក្នុងទីនោះ៕

ដោយ ៖ ពិសីប្រភព ៖ leakarea