តាមប្រភពព័ត៌មានពីគេហទំព័រ Sammobile បានឲ្យដឹងថា លោក Mario Serrafeno ដែលជាសមាជិក​ម្នាក់មកពី Forum XDA Developers រស់នៅសហរដ្ឋអាមេរិច បានឲ្យដឹងថា គាត់ទទួលបានប្រអប់ Note 7 Return Kit មួយ ពីខាងក្រុមហ៊ុន Samsung។

/

នៅក្នុងប្រអប់ យើងអាចមើលឃើញមានប្រអប់តូចៗបន្តបន្ទាប់ចំនួន៤ ដាច់ពីគ្នា ប្រើដើម្បីដាក់ Note 7 ប្រគល់យកទៅត្រួតពិនិត្យ ហើយបណ្តាប្រអប់ទាំងនោះ សុទ្ធតែមានលទ្ធភាពអ៊ីសូឡង់។ ក្រៅពីនេះ នៅក្នុងប្រអប់នោះ ថែមទាំងមានស្រោមដៃសុវត្ថិភាពមួយគូ​ផងដែរ​។ Samsung បានស្រាយបញ្ជាក់ពី​ការ​ដែលមានស្រោមដៃនេះ ដោយសារមានករណីមួយចំនួន​ អ្នកប្រើប្រាស់អាចនឹងមានប្រតិកម្ម ជាមួយនឹងស្រទាប់ក្រដាសសេរ៉ាមិចអ៊ីសូឡង់ នៅខាងក្នុងប្រអប់នេះ។

/

Samsung ក៏បានផ្ញើទៅអ្នកប្រើប្រាស់ នូវលិខិតសុំទោសមួយច្បាប់ នៅក្នុងប្រអប់ផងដែរ។ សុវត្ថិភាព តែងតែជាអាទិភាពចម្បងគេសម្រាប់ពួកខ្ញុំ។ ពួកខ្ញុំដឹងថា ខ្លួនមិនបានបំពេញនូវបណ្តាបទដ្ឋានដែល អ្នកបានរំពឹងទុកនៅលើ Galaxy Note 7។ ដូច្នេះ ពួកខ្ញុំសូមការអភ័យទោសដោយស្មោះ, Samsung បានសរសេរដូច្នេះ។

/

ទន្ទឹមនឹងនោះ តាមរយះរូបភាពគំនូរមួយសន្លឹក ដែលបានភ្ជាប់មកជាមួយដែរនោះ Samsung ក៏បាន​ប្រាប់អ្នកប្រើប្រាស់ ចូរប្រគល់ត្រឡប់ Galaxy Note 7 តាមរយះការដឹកជញ្ជូនតាមផ្លូវគោក ដោយសារ​តែស្មាតហ្វូននេះ មិនត្រូវបានទទួលដឹកជញ្ជូនតាមយន្តហោះនោះទេ ដោយអនុលោមតាមសេចក្តី​សម្រេចរបស់ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន។

/

បច្ចុប្បន្ននៅមិនទាន់ច្បាស់ថា អ្នកប្រើប្រាស់ទាំងអស់ដែលបានទិញ Galaxy Note 7 តាមរយះបណ្តា​ក្រុមហ៊ុន​លក់រាយ បានទទួលប្រអប់ Note 7 Return Kit ដូចគ្នាដូច្នេះ ឬក៏អត់នោះទេ?​

- លេចចេញលិខិតអញ្ជើញ បង្ហើបឲ្យដឹងពីថ្ងៃបង្ហាញខ្លួន Galaxy S8- Samsung វៀតណាម ប្រកាសប្រមូល Note 7 និងប្រគល់ប្រាក់ជូនវិញ ព្រមទាំងថែមជូន 67$ សម្រាប់ទិញផលិតផល Samsung ដទៃផ្សេងទៀត

 

ប្រែសម្រួល៖ មង្គលប្រភព៖ SamMobile, vreview